ប្រេងម៉ាស៊ីនលំដាប់កំពូលរបស់ជប៉ុន ENEOS រៀបចំពិធីជួបជុំអថិតិជនប្រចាំឆ្នាំ២០២២ ដើម្បីជាការអរគុណចំពោះសន្ទុះនៃការគាំទ្រ
(ភ្នំពេញ)៖ ក្រុមហ៊ុន Professional Trader (Cambodia) សហការជាមួយក្រុមហ៊ុន ENEOS (Thailand) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ENEOS Corporation របស់ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំពិធីជួបជុំសម្រាប់អតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS ប្រចាំឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីជួបជុំប្រចាំឆ្នាំជាលើកទី៥នេះមានការចូលរួមពីមន្ត្រីរាចរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អតិថិជន និងអ្នកចែកចាយរបស់ប្រេងម៉ាស៊ីនម៉ាក ENEOS ពីតាមបណ្តាររាជធានី-ខេត្ត សរុបចំនួន ៧០០នាក់ ក្នុងគោលបំណងដើម្បីថ្លែងនូវសេចក្ដីអរគុណ ដល់ការគាំទ្ររបស់អតិថិជនចំពោះប្រេងម៉ាស៊ីន ENEOS និងផ្ដល់ឱកាសដល់អតិថិជនដែលជាប្រតិបត្តិកទីផ្សារ ស្វែងយល់ឲ្យកាន់តែច្បាស់ នូវលក្ខណៈស្តង់ដារបច្ចេកទេស និងបទដ្ឋានប្រើប្រាស់របស់ផលិតផល ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាង អតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។

លោក សូ សុខប៊ុនថេត នាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុន Professional Trader (Cambodia) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ និងបានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការចែកចាយផលិតផលប្រេងម៉ាស៊ីន និងផលិតផលថែទាំរថយន្ត ចូលរួមពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ និងផ្តល់សេវាប្រឹក្សាយល់ផ្នែកអជីវកម្មជាដើម ៕ ដោយ៖ ង៉ាន់ ទិត្យ


