ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣
ខេត្តកណ្តាល ៖ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង មានប្រសាសន៍ថា ទោះបីគណៈបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យទាំងស្រុងទទួលបានអសនៈ ១២៥ ក្នុងរដ្ឋសភាក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងមកក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តកាខិតខំប្រឹងប្រែងដូច ភ្លៀង រលឹម បន្តការចុះជួយ អភិវឌ្ឍ ន៍តាមមូលដ្ឋាន និងបំរើប្រជាពលរដ្ឋ ឱ្យបានកាន់តែ ខ្លាំងក្លាថែម ទៀត ដើម្បីឆ្លើយតបទៅនិងគុណបំណាច់ដ៍ថ្លៃថ្លា របស់ប្រជាពលរដ្ឋបាន បោះឆ្នោត គាំទ្រជូន គណៈបក្សប្រជាជនកម្ពុជាកន្លងមក ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមកិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ ។
ឯកឧត្ដម ហុីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារចុះជួយស្រុកទាំងអស់ បានបំពេញការងារបានល្អជូនបក្សនិងបានទៅបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាដ៍ច្រើនលើសលុបធ្វើឱ្យគណៈបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។ ជ័យជម្នះនេះបានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជាដែលជាគណៈបក្សតែមួយគត់បានរួមសុក្ខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈក្នុងរយៈពេលជិត ៤០ឆ្នាំកន្លងមកនេះជាគណៈបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្តជូនជាតិនិងជាគណៈបក្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឱ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត ៕ ដោយ-រ៉ាវុធ