ខេត្តកំពង់ឆ្នាំង ត្រៀមប្រារព្ធពិធីបុណ្យអុំទូកនៅដើមខែធ្នូឆ្នាំ២០២២ ខាងមុខនេះ នៅក្នុងក្រុងកំពង់ឆ្នាំង
អត្ថបទដោយ៖
ឈឹម សុផល
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៧ ខែវិច្ឆិការឆ្នាំ២០២២ នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងកំពង់មមាញឹកធ្វើការតុបតែង សោ ភ័ណភាព ភ្លើងបំភ្លឺនិងបដាផ្សេងៗនៅតាមទីសាធារណៈផ្សេងៗ ក្នុងខេត្តកំពង់ឆ្នាំងដើម្បីរៀបចំប្រារព្ធពិធីបុណ្យអុំទូក នៅដើមខែធ្នូឆ្នាំ២០២២ខាងមុខនេះ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានជូនណឹងពិធី បុណ្យអុំទូកនេះដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ដែលស្ថិតនៅមាត់ទន្លេផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំង ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅក្នុងពិធីបុណ្យអុំទូកនេះដែរ រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីជាច្រើនមាន ដូចជា៖ ការរៀបចំតាំងពិពណ៌ផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀតដែលជាផលិតផលសម្រេចក្នុងខេត្ត ,ការ រៀបចំតំបន់កំសាន្តគឺជាតំបន់ត្រជាក់ ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវពីផ្សារលើ មកកាន់ផ្សារក្រោមមាត់ទន្ល ទៀតផង ៕ សុខ គឹមសៀន




ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។