ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ កូរ៉េខាងជើង និងអ៊ីរ៉ង់គិតថា ពួកគេអាចក្លាយជាមហាអំណាចនុយក្លេអ៊ែរដោយគ្មានឧបសគ្គ
ព្យុងយ៉ាង៖ អត្ថបទថ្មីៗនេះនៅលើសារព័ត៌មានអាមេរិក CNN បានចោទសួរថាតើវាដល់ពេលដែលត្រូវទទួលស្គាល់ថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរដែរឬទេ ខណៈដែលអត្ថបទនេះកើតឡើងចំពេលដែលទីក្រុងព្យុងយ៉ាង បន្តគំរាមកំហែងប្រទេសក្នុងតំបន់អាស៊ី ដោយការបាញ់មីស៊ីល។
អត្ថបទនេះបានបញ្ជាក់ថា ដោយសារមេដឹកនាំពិភពលោកមិនអាចធ្វើឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរបាន ដូច្នេះដំណោះស្រាយមួយទៀតគួរតែត្រូវបានរកឃើញ។ អ្នកជំនាញម្នាក់ដែលត្រូវបានដកស្រង់សំដី បាននិយាយថា អាមេរិកគួរតែទទួលយកកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ ដែលប្រការនេះវាហាក់ដូចជាគំរូមួយ ដែលអ៊ីរ៉ង់កំពុងតាមរកផងដែរ។
ទ្រឹស្ដីនៃរបបដឹកនាំប្រទេសទាំងពីរនេះ គឺថាពិភពលោកនឹងមិនអាចបញ្ឈប់ពួកគេ ពីការធ្វើអ្វីដែលពួកគេចង់បាននោះទេ។
ពួកគេបានលេងល្បែងថា ប្រសិនបើពួកគេគ្រាន់តែបន្តគំរាមកំហែងអ្នកដ៏ទៃដោយមីស៊ីល ហើយនៅទីបំផុតក៏សម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះគ្មានអ្វីនឹងកើតឡើងជាការឆ្លើយតបទេ។
ចំណែកការគំរាមកំហែងរបស់រុស្ស៊ីនាពេលថ្មីៗនេះ ក្នុងការប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន ក៏ទំនងជាធ្វើឲ្យមានខ្យល់បក់ចូលក្នុងកប៉ាល់ទាំងអ៊ីរ៉ង់ និងកូរ៉េខាងជើងផងដែរ ៕ ប្រភព៖ The Jerusalem Post ដោយ៖ ទីណា និងបុត្រា