ប្រធានមហាសន្និបាត អ .ស.ប និយាយថា គោលដៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ ទំនងជាមិនជោគជ័យ
បរទេស៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Csaba Korosi កាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានសកម្មភាព ខណៈដែលគោលដៅដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ គឺទំនងជាមិនជោគជ័យនោះទេ។
នៅក្នុងសារមួយសម្រាប់ទិវាជំងឺអេដស៍ពិភពលោក ដែលត្រូវនឹងថ្ងៃទី ១ ខែធ្នូ លោក Korosi បាននិយាយថា គោលដៅដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ គឺមិនល្អទាល់តែសោះ ដោយសារ “វិសមភាព ការរើសអើង និងការមិនយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សកំពុងរារាំងដល់ដំណើរការរបស់យើង”។
លោកបានមានប្រសាសន៍ថា “យើងត្រូវតែដោះស្រាយបញ្ហាប្រឈមទាំងនេះ លើមេរោគអេដស៍/ជំងឺអេដស៍ ជាវិបត្តិសុខភាពពិភពលោកអស់រយៈពេលជាង ៤០ឆ្នាំមកហើយ”។
លោកបានបន្តថា មានផ្លូវដែលផ្អែកលើវិទ្យាសាស្ត្រដើម្បីបញ្ចប់ជំងឺអេដស៍ ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលវាមិនមានសម្រាប់មនុស្សទាំងអស់នោះទេ។
លោកបាននិយាយថា ប្រសិនបើសហគមន៍អន្តរជាតិធ្វើសកម្មភាព ការឆ្លងមេរោគអេដស៍ថ្មីចំនួន ៣.៦ លាននាក់ និងការស្លាប់ទាក់ទងនឹងជំងឺអេដស៍ ១.៧ លាននាក់នឹងត្រូវបានរារាំង ក្នុងទសវត្សរ៍នេះ។
លោក Korosi បាននិយាយថា សេចក្តីថ្លែងការណ៍នយោបាយ ឆ្នាំ២០២១ របស់មហាសន្និបាតស្តីពីជំងឺអេដស៍ បង្ហាញពីការប្តេជ្ញាចិត្តជាសាកល និងគោលដៅសម្រាប់ឆ្នាំ ២០២៥ ដែលមានមហិច្ឆតា ប៉ុន្តែអាចសម្រេចបានសម្រាប់រដ្ឋាភិបាល និងសហគមន៍ ដោយអំពាវនាវឱ្យរដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់បន្តការប្តេជ្ញាចិត្តផ្នែកនយោបាយ និងហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីបញ្ចប់ជំងឺអេដស៍៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត