ជប៉ុន អង់គ្លេស និងអ៊ីតាលី នឹង ប្រកាសពីគម្រោងយន្តហោះចម្បាំងរួមគ្នា នៅដើមសប្តាហ៍ក្រោយ

ជប៉ុន៖ នៅដើមសប្តាហ៍ក្រោយ ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី នឹងប្រកាសពីកិច្ចព្រមព្រៀងដ៏កម្រ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងប្រភេទទំនើបថ្មីមួយ ។ នេះបើតាមប្រភពពីរ ដែលបានដឹងអំពីផែនការនេះ ប្រាប់សារព័ត៌មាន រ៉យទ័រ ។

សម្រាប់ទីក្រុងតូក្យូ និងទីក្រុងឡុងដ៍ កិច្ចព្រមព្រៀងនេះ តំណាងឱ្យទំនាក់ទំនង ការពារជាតិកាន់តែជិតស្និទ្ធ ដែលនាំឱ្យចក្រភពអង់គ្លេស នូវតួនាទីផ្នែក សន្តិសុខកាន់តែធំនៅអាស៊ី និងផ្តល់ឱ្យជប៉ុននូវដៃគូសន្តិសុខថ្មី ដែលអាចជួយឱ្យប្រទេសនេះ ទប់ទល់នឹងអំណាចយោធាដែលកំពុងកើនឡើងរបស់ចិន ។

ការជំរុញឱ្យរួមបញ្ចូលគ្នានូវ គម្រោងយន្តហោះចម្បាំង Tempest ដឹកនាំដោយអង់គ្លេស ជាមួយនឹងកម្មវិធីយន្តហោះចម្បាំង F-X របស់ប្រទេសជប៉ុន ត្រូវបានរាយការណ៍ជាលើកដំបូង ដោយ សារព័ត៌មាន រ៉យទ័រ កាលពីខែកក្កដា ។ នេះ រាប់ចាត់ទុកថា ជា លើក ទី មួយហើយ ដែល ជប៉ុន សហការ ជាមួយ បណ្តា ប្រទេស ផ្សេង ក្រៅ ពី សហរដ្ឋ អាមេរិក លើ គម្រោង ឧបករណ៍ ការពារ ដ៏ សំខាន់ មួយ ។

បើតាមសម្តីរបស់ប្រភព សេចក្តីប្រកាស នឹង ធ្វើ ឡើង មុន ពេលដែល ជប៉ុន បញ្ចេញ យុទ្ធសាស្ត្រ សន្តិសុខ ជាតិ ថ្មី និង ផែនការ លទ្ធកម្ម យោធា នៅ ពាក់ កណ្តាល ខែ ធ្នូ ។
ការផលិតអាវុធ ដែលអាចបង្កើនថវិកា ការពារជប៉ុនទ្វេដង ដល់ប្រមាណ ៥%នៃចំនួនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងចំណាយសម្រាប់អាវុធថ្មីៗរួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលត្រូវរចនាឡើងដើម្បីរារាំងចិន កុំឱ្យងាកទៅបង្កើនសកម្មភាពយោធានៅក្នុង និងជុំវិញតំបន់សមុទ្រចិនខាងកើត ។

កិច្ចពិភាក្សារវាងប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី លើការផលិត យន្តហោះចម្បាំងថ្មី នឹងដឹកនាំដោយ ក្រុមហ៊ុនអង់គ្លេស BAE Systems និងក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries។ កិច្ចការ លម្អិត ពាក់ព័ន្ធ គម្រោងនេះមានជាអាទិ៍ ការចែករំលែកការងារ និងការរចនា ថ្មី ដែលប្រទេស ដៃគូនីមួយៗ ត្រូវធ្វើ នឹងត្រូវបន្ត រៀបចំ នៅឆ្នាំក្រោយ ។

ទន្ទឹមនេះ គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច របស់ជប៉ុន ក៏កំពុងសម្លឹងមើលសំណើដើម្បី បន្ធូរបន្ថយច្បាប់នាំចេញ ឧបករណ៍យោធារបស់ខ្លួន ដើម្បីឱ្យយន្តហោះចម្បាំងដែល ធ្វើឡើងរួមគ្នាជាមួយអង់គ្លេស និងអ៊ីតាលី អាចនាំចេញបាន ។ នេះ បើតាមលោក អ៊ីតស៊ុនុរី អូនូដេរ៉ា (Itsunori Onodera) អតីត រដ្ឋមន្ត្រីការពារជាតិជប៉ុន និងជាសមាជិកសភាដ៏មានឥទ្ធិពល និយាយ នៅក្នុងបទសម្ភាសន៍មួយកាលពីខែមុន ៕ ដោយ៖ លី លីយ៉ា

ads banner