មន្ត្រីចក្រភពអង់គ្លេស ដាស់តឿន អាណាព្យាបាល បន្ទាប់ពីកុមារ ៦នាក់បានស្លាប់ដោយសារ មេរោគ Strep A

អត្ថបទដោយ៖
CPA

អង់គ្លេស៖ ក្រសួងសុខាភិបាល របស់ចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រនេះ បានកំពុងដាស់តឿន អាណាព្យាបាលឱ្យប្រុងប្រយ័ត្ននិងតាមដានរោគសញ្ញានៅពេលកូនឈឺ ក្រោយពេលដែលកុមារចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារ ការឆ្លងមេរោគបាក់តេរី ម្យ៉ាងបណ្តាលមកពីជំងឺមួយក្រុមដែលត្រូវបានគេស្គាល់ថា ក្រុម A strep ។

ទីភ្នាក់ងារសុខាភិបាល UKHSA បានប្រកាស ដល់អាណាព្យាបាល កាលពីថ្ងៃសុក្រនេះ ថា គេបានរកឃើញ ចំនួនការស្លាប់កើតឡើង ដោយសារការឆ្លងជំងឺគ្រុនផ្តាសាយប្រភេទ គ្រុន A ដែលវាអាចនាំបាក់តេរីចូលតាមផ្លូវដង្ហើម និងស្បែក ដែលបណ្តាលអោយរលាក បំពង់ករ រលាកសួត និងគ្រុនក្តៅក្រហម ជាដើម ។ នៅក្នុងករណីកម្រ បាក់តេរីអាចចូលទៅក្នុងចរន្តឈាម ហើយបង្កជាជំងឺធ្ងន់ធ្ងរ ឬអាចបង្កទៅជាក្រុមឈ្លានពានមួយបែបទៀតដែលត្រូវបានគេស្គាល់ថាជា ក្រុម A strep ( IGAS ) ។

ទោះបីជា រោគសញ្ញាប្រភេទនេះ កម្រនិងមាន ប៉ុន្តែអាណាព្យាបាល មាតាបិតា ត្រូវតាមដានរោគសញ្ញា របស់កូន និងប្រញ៉ាប់ទៅជួបគ្រូពេទ្យឱ្យបានឆាប់រហ័ស ដើម្បីការពារការរីករាលដាលនៃជំងឹនេះ ។
តាមសេចក្តីប្រកាសព័តឥមាន របស់ក្រសួងសុខាភិបាល UKHSA បានរាយការណ៏ថា ការកើនឡើងរបស់មេរោគ IGAS ភាគច្រើនគឺសំដៅទៅលើកុមារដែរមានអាយុក្រោម ១០ឆ្នាំ ។ យោងតាម គេហទំព័រ BBC បានលើកឡើងថា កុមារ៥នាក់ក្នុងចំណោម កុមារទាំង៦នាក់ ដែលបានស្លាប់គឺមកពីប្រទេសអង់គ្លេស ហើយទាំងអស់មានអាយុក្រោម១០ឆ្នាំ ។ ប៉ុន្តែការស្លាប់នេះគេនៅមិនទាន់រកឃើញថាមាន នៅក្នុងប្រទេសផ្សេងទៀតក្រៅពីចក្រភពអង់គ្លេសនោះទេ។

នៅក្នុងឆ្នាំ ២០១៧ ដល់២០១៩ គេរកឃើញជំងឺនេះ ០.៥ករណីក្នុងកុមារ ១០០.០០០០ នាក់ ដែលជាមធ្យម មានអាយុចាប់ពី ១ឆ្នាំ ទៅដល់៤ឆ្នាំ និង ០.៣ករណីក្នុង១០០.០០០នាក់ របស់កុមារដែលមានអាយុពី ៥ទៅ ៩ឆ្នាំ ។ នៅក្នុងឆ្នាំនេះ មាន ២.៣ករណី ក្នុងកុមារ១០០.០០០នាក់ ដែលមានអាយុចាប់ពី ១ទៅ៤ឆ្នាំ និង ១.១ករណី ក្នុងចំណោមកុមារ ១០០.០០០នាក់ដែលមានអាយុ ៥ដល់ ៩ឆ្នាំ ។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា នៅក្នុងសប្តាហ៏ទី៤៦ ពាក់កណ្តាលខែវិច្ឆការកន្លងទៅនេះ គេរកឃើញមាន ៨៥១ ករណី នៃជំងឺគ្រុនក្រហម ដែលត្រូវបាន រាយការណ៏នៅក្នុងចក្រភពអង់គ្លេស បើធៀបទៅនិងសប្តាហ៏ដូចគ្នារបស់ឆ្នាំមុន គេឃើញមានត្រឹមតែ ១៨៦ករណីប៉ុណ្ណោះ ។

ទីភ្នាក់ងារ UKHSA បាននិយាយថា “ការរីករាលដាលនៃជំងឺនេះ គឺបណ្តាលមកពីការបញ្ចូលគ្នារបស់បាក់តេរី បូករួមជាមួយការឆ្លងពីខាងក្រៅ ”។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលនៅតែបន្តក្រឿនរំឮកដល់អាណាព្យាបាលឱ្យមើលថែទាំកូនឱ្យបានល្អ និងបន្តតាមដានអាការៈរបស់ពួកគេ ហើយបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ប្រសិនបើឃើញមានរោគសញ្ញាដូចដែលពួកគេបានប្រកាសនេះ៕
ដោយ:ឡេង អារីតា

ads banner