ក្បាច់គុនល្បុក្កតោ ជាមាគ៌ាឆ្ពោះទៅស្វែងយល់ពីអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ

ប្រធានបទពហុមតិ សប្តាហ៍នេះ និយាយពី “ក្បាច់គុនល្បុក្កតោ ជាមាគ៌ាឆ្ពោះទៅស្វែងយល់ពីអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ” ។ «គុនល្បុក្កតោ» របស់កម្ពុជាត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូល ក្នុងចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិជាផ្លូវការ ហើយក៏ជាការសម្រេចក្តីស្រមៃ របស់លោកតាព្រឹទ្ធាចារ្យ ក្រមាមាស ដែលចង់បង្ហាញស្នាដៃរបស់លោក ក្នុងការចងក្រងក្បាច់គុនល្បុក្កតោរបស់ខ្មែរ អោយពិភពលោកស្គាល់។

មិនតែប៉ុណ្ណោះ លោកបណ្ឌិត រ័ត្ន សណ្តាប់ ក៏មានស្នាដៃក្នុងការនិពន្ធសៀវភៅ ប្រវត្តិ នៃក្បាច់គុន ល្បុក្កតោខ្មែរផងដែរ តាំងពីឆ្នាំ២០១២ មកម្ល៉េះ ក្នុងបោះពុម្ភសៀវភៅលើកទី១ របស់ខ្លួន។

សប្តាហ៍នេះពិតជាមានមោទនភាពដោយសារ «គុនល្បុក្កតោ» របស់កម្ពុជាត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូល ក្នុងចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិផង និង លោកតាព្រឹទ្ធាចារ្យ ចូលរួមកម្មវិធីវេទិកាពហុមតិផង។ ពិតជាប្លែក ពិតឱកាសដ៏កម្រ សូមតាមដានទស្សនា៖

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner