ពលរដ្ឋនៅខេត្តពោធិ៍សាត់រីករាយ និងប្ដេជ្ញាបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន

ពោធិ៍សាត់ ៖ ស្របពេលដែលឯកឧត្តម ខូយរីដា អភិបាលខេត្តពោធិ៍សាត់ថ្មី ដឹកនាំមន្ត្រី អង្គភាពមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យការស្ដារដំណាំស្រូវឡើងវិញបន្ទាប់ពីរទទួលបានពូជស្រូវដ៏ថ្លៃថ្នារបស់ប្រមុខរាជរដ្ឋាភិបាលនោះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងភាពរីករាយជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ដោយឥតងាករេ។

សកម្មភាពខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្ដាផ្ទៃដីស្រែដែលត្រូវដាំដុះស្រូវស្ដារឡើងវិញ ក្នុងឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

បងប្អូនប្រជាកសិករបានបញ្ចេញនូវស្នាមញញឹមជាមួយនឹងទឹកចិត្តសប្បាយរីករាយ ប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំចំពោះលទ្ធផល ដែលពួកគាត់ខិតខំប្រឹងប្រែង ដាំដុះដំណាំស្រូវសារជាថ្មីឡើងវិញបានទាន់ពេលវេលាតាមរយៈការផ្ដល់ពូជស្រូវជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃយើង ដែលនឹងស្ដារជីវភាពពួកគាត់កាន់តែប្រសើឡើងថែមមួយកំរិតទៀត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានប្រកាសលេខទូរសព្ទសម្រាប់ទាក់ទងផ្ទាល់ដើម្បីដោះស្រាយនូវរាល់កង្វល់និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលកើតមានឡើងនៅក្នុងមូលដ្ឋានផងដែរ។

ចំពោះការបង្កបង្កើនផលស្រូវស្ដារឡើងវិញ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យឲ្យបានជាប្រចាំដើម្បីដឹងឲ្យបានច្បាស់ចំពោះសុខទុក្ខ និងតម្រូវការផ្សេងៗដែលពួកគាត់ត្រូវការជាចាំបាច់និងដោះស្រាយជូនពួកគាត់ភ្លាមៗតែម្ដង។

ជាមួយគ្នានោះ លោក ហៃធួរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខារប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងផងដែរថា ទូទាំងស្រុកកណ្ដៀងកសិករបង្ករបង្កើនផលស្រូវវស្សាអនុវត្តបាន ២៣៦៤៥ ហិចតា សម្រាប់ផ្ទៃដីស្ដារឡើងវិញ សរុបចំនួន ១៦៧៤ ហិកតា ក្នុង៨ ឃុំ ស្មើនិងប្រជាពលរដ្ឋចំនួន ១៧៨៨ គ្រួសារ ទទួលបានស្រូវពូជចំនួន១៥៤តោននិង ៨០០ គីឡូក្រាម ក្នុងនោះឃុំស្រែស្តុក មាន ១៣ ភូមិ ស្មើរហ្នឹង ២០៦ គ្រួសារមានផ្ទៃដីស្ដារឡើងវិញចំនួន២១៨ ហិចតាទទួលបានពូជស្រូវ២០និង៦០០គីឡូក្រាម។ ដូច្នេះចំពោះផ្ទៃដីស្ដារឡើងវិញគឺទទួលផលល្អសម្រេចបាន ១០០%៕ ចេង ៖ ពុំ

ads banner