សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ អ្នកស្ម័គ្រចិត្ត គឺជានិម្មិតរូបនៃការលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ធ្វើការរួមគ្នាក្នុងសាមគ្គីភាពជាធ្លុងមួយ
ភ្នំពេញ: អ្នកស្ម័គ្រចិត្តគឺជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខដ៏សកម្ម ពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជា និងអង្គការស្ម័គ្រចិត្តនានា ហើយអ្នកស្ម័គ្រចិត្ត គឺជានិម្មិតរូបនៃការលះបង់កម្លាំង កាយចិត្ត ពេលវេលា ធ្វើការរួមគ្នាក្នុ ងសាមគ្គីភាពជាធ្លុងមួយ ដើម្បីជំនះបានរាល់ការលំបាកនិង បញ្ហាប្រឈមនានា។
នេះជាការ លើកឡើង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាម រយៈសារលិខិត ចូលរួមអបអរជាមួយសមាគមជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហមទូទាំងសកលលោកចំនួន ១៩២ និងអង្គការស្ម័គ្រចិត្តជាតិ-អន្តរជាតិដទៃទៀត ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ «សាមគ្គីភា ពតាមរយៈការស្ម័គ្រចិត្ត»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបាន លើកឡើងថា ៖ «ជាការពិតណាស់ ប្រធានបទឆ្នាំនេះ មានគោលបំណងគូសបញ្ជាក់ឲ្យ យើងទាំងអស់គ្នាបានដឹងថា យើងត្រូវតែរួមកម្លាំងគ្នាឲ្យបានទ្វេដង ធ្វើសកម្មភាពក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជំងឺកូវីដ១៩ វិបត្តិភ័យសង្គ្រាមតាមតំ បន់នានា ដើម្បីវឌ្ឍនភាព និងវិបុលភាពនៅលើភពផែនដីយើងនេះ»។
ជាក់ស្ដែងសាមគ្គីភាពដ៏រឹងមាំរបស់កម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេស បានធ្វើឲ្យ កម្ពុជាកាន់តែរឹងមាំក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិទូលំទូលាយ គ្រប់ជ្រុងជ្រោយជាមួយនឹង រាជរដ្ឋាភិបាល ដែល ធ្វើឱ្យប្រទេសជាតិ អាចគ្រប់គ្រងបានជំងឺកូវីដ១៩ ជំងឺឆ្លងរាតត្បាតសកលនានា។
រាជរដ្ឋាភិបាល ក៏បាននឹងកំពុងតែស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ និងជោគជ័យជាបន្តបន្ទាប់ទៀត ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធថ្មីៗនេះ។
ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុងតែទាមទារឲ្យរួមកម្លាំងសាមគ្គីភាពតាមរយៈការ ស្ម័គ្រចិត្តដើម្បីពូតផ្តុំជាកម្លាំងរឹងមាំ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅលើភពផែនដីនេះ និងក្នុងនាមស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសមានកម្លាំងស្ម័គ្រចិត្ត ជាង៥ ម៉ឺននាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន អំពាវនាវដល់ គណៈកិត្តិ យស និងគណៈកម្មាធិការសាខា-អនុសាខាបន្តគាំទ្រ ដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាបន្តទៀត។
សម្ដេចបានបន្តថា ៖ «សូមបងប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ បន្តពង្រឹងកម្លាំងសាមគ្គីភាព សហការជាមួយ ភាគីពាក់ព័ន្ធ ធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការកសាងភាពធន់សហគមន៍ និងផ្តល់សេវាកម្ម ជួយដល់ប្រជាពល រដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឡើយ»។
សម្ដេចប្រធានកាកបាទក្រហម រូបនេះ ក៏បាន ស្នើឱ្យ អ្នកស្ម័គ្រចិត្តទាំងអស់ បន្តតាមដានដោយយកចិត្តទុកដាក់ សិក្សាស្វែងយល់ ជាប្រចាំនូវចំណេះដឹងថ្មីៗ ដើម្បីបន្តចូលរួមទទួលខុសត្រូវឱ្យបានខ្ពស់ទាំង អស់គ្នាក្នុងការបន្តទប់ស្កាត់ជំងឺកូវីដ១៩ មេរោគបំប្លែងថ្មី លើកកម្ពស់កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមនានាបង្កដោយការប្រែប្រួលអាកាសធាតុ វិបត្តិភ័យនានា និងបញ្ហាកង្វះ ស្បៀងអាហារជាដើម។
កម្លាំង អ្នកស្ម័គ្រ ចិត្ត ដែល ជា ប្រតិ បត្តិ ករ ជួរមុខ របស់ ចលនា អន្តរ ជាតិ កាក បាទ ក្រហម និង អឌ្ឍ ចន្ទ ក្រហម បាន កកើ ត ឡើង ចាប់ តាំង ពី សម រភូមិ សុល ហ្វេ រី ណូ ហើយ បានធ្វើស កម្ម ភាពរហូត មក ទល់ បច្ចុប្បន្ន នេះ ។ ដោយ ឡែក កាក បា ទ ក្រហម កម្ពុជា បាន បង្កើត បណ្ដាញ អ្នក ស្ម័គ្រ ចិត្ត ឡើង វិញ នៅ ឆ្នាំ ១៩៩២ និង បណ្ដាញ យុវជន កាក បាទ ក្រហម កម្ពុ ជា នៅ ឆ្នាំ ១៩៩៦ ដែល ការ ងារ ពង្រឹង កម្លាំង យុវជន និង អ្នក ស្ម័គ្រ ចិត្ត នៅ តាម សាខា គឺមាន សារៈ សំ ខា ន់ ណា ស់ ក្នុង ប្រតិ បត្តិការ មនុស្ស ធម៌ ព្រោះថា សាខា ណា ដែល ពូកែ ពង្រឹ ងកម្លាំង អ្នក ស្ម័គ្រ ចិត្ត នេះ គឺ សាខា នោះ នឹង ដំណើរ ការ ដោយ រលូន ហើយ កម្លាំង អ្នក ស្ម័គ្រ ចិត្ត ទាំង ២ នេះ ត្រូវតែ មាន វត្តមាន ជា មួយ យើង ជានិច្ច ដើម្បី អភិ វឌ្ឍ សាខា ឱ្យ មាន ដំណើរ ការល្អ។
សូមបញ្ជាក់ថា «អ្នកស្ម័គ្រចិត្ត» មាន ន័យ ថា អ្នកដែលស្ម័គ្រចិត្តធ្វើការដើម្បី ផល ប្រយោជន៍ នៃប្រជាជននិងសង្គម ដោយ គ្មាន ការរំពឹងថានឹងត្រឡប់មកវិញជាប្រាក់ ឬអ្វីផ្សេងទៀត។ បុគ្គលដែលបានស្ម័គ្រចិត្តដើម្បីជួយជាមួយនឹងការស្ម័គ្រចិត្តក្នុងសង្គម លះបង់ដើម្បីជួយអ្នកដទៃ ការពារ ដោះស្រាយ និងអភិវឌ្ឍសង្គម ដោយ គ្មាន ការរំពឹងថានឹងត្រឡប់មកវិញជាអ្វីឡើយ។
ទាក់ទងនឹង អ្នកស្ម័គ្រចិត្ត នេះដែរ កាល ពី ចុងខែតុលាកន្លងមកនេះ អ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ (Peace Corps) ចំនួន ៣៥ នាក់ជាជនជាតិអាមេរិក បានមក បំពេញការងារ នៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ ឆ្នាំមកក្រោយការចាប់ផ្តើម នៃជំងឺកូវីដ ១៩។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បាន ថ្លែងនាឱកាសនោះថា បេសកកម្ម ជាសាកល របស់ទីភ្នាក់ងារ ភីសខ័រ គឺសន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំង នោះ នឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ។
លោកថា ៖ «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្ត នេះ ខ្ញុំយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំង នេះក្នុងការពង្រឹងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន នៃសហរដ្ឋអាមេរិក និងកម្ពុជា និងក្នុងការរួមចំណែកដល់ការអភិវឌ្ឍ នៃព្រះរាជាណាចក្រកម្ពុជា»៕
ដោយ: នាង សុគន្ធា