រដ្ឋបាលខេត្តកោះកុងប្រកាសបិទនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្តិភាពត្រីកាម៉ុង នៅពាមរសោប
កោះកុង៖ រដ្ឋបាលខេត្តកោះកុងបានជូនដំណឹងដល់ប្រជា នេសាទទាំងអស់បិទនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមរសោប ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង។
សេចក្តីជូនដំណឹងនៅថ្ងៃទី ៥ ខែធ្នូ ឱ្យដឹងថា ការធ្វើនេសាទ ត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាម ក្រសោបដែលមានផ្ទៃក្រឡាទំហំ ១២៨៣ហិកតា ស្ថិតនៅក្នុង ភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌុលសីមាំ និងឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានហាមឃាត់ ការនេសាទចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តកោះកុងបានប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង នៅក្នុងតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាព ត្រីកាម៉ុង់ពាមក្រសោបទាំងអស់មេត្តាបញ្ឈប់សកម្មភាពធ្វើនេសាទត្រីកាម៉ុងជាកំហិត។
ប្រជានេសាទទាំងអស់នឹងបន្តធ្វើនេសាទជាធម្មតាឡើងវិញនៅពេលផុតរយៈពេលនៃការបិទការនេសាទនេះ។
រដ្ឋបាលខេត្តបញ្ជាក់ដោយក្តីសង្ឃឹមថា ៖ «បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរ នេសាទទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តី ជូនដំណឹងនេះ ដើម្បីរួមចំណែកគ្រប់គ្រងផលស្តុកត្រីកាម៉ុងឱ្យ មាននិរន្តរភាពស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រក សុវត្ថិភាពត្រី កាម៉ុង ឱ្យល្អប្រសើរ»។
ប្រភពដដែលបានបន្ថែមថា រួមចំណែកលើក កម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ការពារ អភិរក្ស និងប្រើប្រាស់ត្រីកាម៉ុងប្រកបដោយនិរន្តរភាព ស្រប តាមគោលនយោបាលវិស័យជលផលជាតិ។
ក្នុងករណីប្រជានេសាទ មិនអនុវត្តតាម៉សេចក្ដី ជូនដំណឹង ខាងលើនេះទេ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី បាន ប្រាប់ឱ្យដឹងថា ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តប្រកាស ហាមឃាត់នេះ គឺជារដូវត្រីកាម៉ុង បន្តពូជនិងពងកូន។
លោកបញ្ជាក់ថា ៖ «ដូច្នេះដើម្បីរួមចំណែកថែរក្សានិងការពារ ធនធានជលផលសមុទ្រឱ្យបាន គង់វង្សទៅថ្ងៃអនាគត អ្នកនេសាទទាំងអស់ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការនេសាទត្រីប្រភេទនេះ»។
លោក សុខ សុទ្ធី សង្ឃឹមថា ប្រជាពលរដ្ឋដែលប្រកបរបរ នេសាទ ត្រីកាម៉ុងទាំងអស់នឹងចូលរួមអនុវត្ត តាមសេចក្ដី ជូនដំណឹងនេះ ដើម្បីរួមចំណែកថែរក្សានិងការពារធន ធានជលផលសមុទ្រឱ្យបានគង់វង្សទៅ អនាគត។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១ ផលនេសាទ សមុទ្រ មានចំនួន១២៥ ០០០តោន ស្មើនឹង ៩៦,១៥ភាគរយ នៃផែនការដែលមានចំនួន១៣០ ០០០តោន។ ផលនេសាទសមុទ្រកម្ពុជានៅឆ្នាំ២០២១ បើប្រៀបធៀប ទៅនឹងឆ្នាំ២០២០ មានការកើនឡើង២ ៣០០តោន៕ ដោយ៖ យុទ្ធ វីរះ