អង្គការ លើកលែង ទោស អន្តរជាតិកាណាដា អះអាង ថា ខ្លួន រងការវាយប្រហារ តាម អ៊ិនធឺណិតពីចិន
កាណាដា:អង្គការ លើកលែងទោសអន្តរជាតិ នៃប្រទេសកាណាដា បានអះអាងកាលពី ថ្ងៃ ចន្ទទី ០៥ ខែធ្នូ ថាខ្លួន គឺជាគោលដៅវាយប្រហារ តាមអ៊ិនធឺណិតមួយដែលទទួលការគាំ ទ្រពីរដ្ឋចិន ។
ស្ថាប័នមិនមែនរដ្ឋាភិបាល ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សមួយនេះ បានគូសបញ្ជាក់ថា ខ្លួនដឹងថារងនូវការវាយ ប្រហារនៅ ដើមខែ តុលាហើយបានជួលអ្នកស៊ើប អង្កេតនិង អ្នកជំនាញសន្តិសុខអ៊ិនធឺណិតឱ្យ ធ្វើ ការស៊ើបអង្កេត ។
អគ្គលេខាធិការ អង្គការ លើក លែង ទោស អន្តរជាតិ កាណាដា លោកស្រី Ketty Nivyabandi បាន មាន ប្រសាសន៍ ថា ៖ «ការស្វែង រក (Search)នៅ ក្នុង ប្រព័ន្ធ របស់ពួក ហែកឃឺរ (Hackers) គឺជាក់លាក់ និង មានទំនាក់ទំនងយ៉ាងពិសេស ទៅនឹង ប្រទេស ចិន និង ក្រុងហុងកុងនិង សកម្មជន ចិនលេចធ្លោមួយចំនួន ។ ការវាយប្រហារ ឬ ហែក នេះ បានធ្វើ ឱ្យវេបសារ អង្គការ មិនដំណើការលើ អ៊ិនធឺណិត ជិត ៣ សប្ដាហ៍» ។
ក្រុម ហ៊ុន សន្តិសុខ តាម អ៊ីនធឺណិត របស់ សហរដ្ឋ អាមេរិក ដែល មាន ឈ្មោះ ថា Secureworks បាន លើក ឡើង ថា ប្រតិបត្តិការ នៃ ការ ហែក គ្មាន បំណង ដើម្បី រក ប្រាក់ ចំណូល នោះ ទេ ហើយ ក្រុម ហែកឃឺ ដែល ទទួលភារកិច្ច ឬ ការ ឧបត្ថម្ភ ពី រដ្ឋ ចិន ទំនង ជានៅ ពីក្រោយការវាយ ប្រហារ នេះ ដោយសារ តែលក្ខណៈនៃការសឺចកម្រិត នៃ ភាព ទំនើប និង ការ ប្រើ ប្រាស់ ឧបករណ៍ ជាក់ លាក់ ដែល មាន លក្ខណៈ ខុស ពី តួអង្គ ឧបត្ថម្ភ ដោយ រដ្ឋ ចិន ផ្សេងៗ ទៀត ។
ខណៈ ស្ថាន ទូត ចិន មិន បាន ឆ្លើយ តប ឬ ប្រតិបត្តិ កម្ម យ៉ាង ណា ចំពោះ ករណី នេះ លោកស្រី Nivyabandi បាន លើក ទឹក ចិត្ត ឱ្យ សកម្មជន និង អ្នក សារព័ត៌មាន ឱ្យ ធ្វើ បច្ចុប្បន្ន ភាព នៃ ការ ណែ នាំ ស្ដី ពី សុវត្ថិភាព តាម អ៊ីនធឺណិត របស់ ខ្លួន ។ លោកស្រី ថ្លែង បន្ថែម ទៀត ថា ៖ « ក្នុង នាម ជា អង្គការ តស៊ូ មតិ ដើម្បី សិទ្ធិ មនុស្ស ជា សកល យើង ដឹង យ៉ាង ច្បាស់ ថា យើង អាច ជា គោលដៅ នៃ ការ ប៉ុន ប៉ង ដែល ឧបត្ថម្ភ ដោយ រដ្ឋ ផ្សេង ៗ ដើម្បី រំខាន ឬ ឃ្លាំ មើល ការងារ របស់ យើង ។ ទាំង នេះ នឹង មិន បំភិត បំភ័យ យើង ទេ ហើយ សន្តិសុខ និង ភាព ឯកជន របស់ សកម្មជន បុគ្គលិក ម្ចាស់ ជំនួយ និង អ្នក ពាក់ព័ន្ធ នៅ តែ ជា អាទិភាព ធំ បំផុត របស់ យើង » ។
គួរ បញ្ជាក់ ថា អង្គការ លើក លែង ទោស អន្តរជាតិ ស្ថិត ក្នុង ចំណោម អង្គការ ដែល គាំទ្រ សកម្មជន សិទ្ធិ មនុស្ស និង អ្នក កាសែត ដែល ជា គោលដៅ ឃ្លាំ មើល របស់ រដ្ឋ ផ្សេង ៗ ។ នៅ ក្នុង ខែ សីហា ក្រុមហ៊ុន សន្តិសុខ តាម អ៊ីនធឺណិត Recorded Future បាន ចុះ បញ្ជី អង្គការ នេះ និង សហព័ន្ធ អន្តរជាតិ សម្រាប់ សិទ្ធិ មនុស្ស ក្នុង ចំណោម អង្គការ នានា ដែល ពួក ហែកឃឺរ ចិន កំពុង កំណត់ គោលដៅ តាម រយៈ គម្រោង លួច ពាក្យ សម្ងាត់ ដែល បង្កើត ឡើង ដើម្បី ប្រមូល ព័ត៌មាន ឬ សាវតា បុគ្គល ។ Recorded Future បាន ហៅ បញ្ហា នេះ ថា ជា ការ ព្រួយ បារម្ភ ខ្លាំង ដោយ សារ តែ មាន ការ រាយការណ៍ ពីការរំលោភសិទ្ធិមនុស្សពី សំណាក់ រដ្ឋាភិបាល ក្រុង ប៉េកាំង ទៅ លើ ជនជាតិ អ៊ុយហ្គួរទីបេ និង ជនជាតិភាគតិច កាន់សាសនាអ៊ិស្លាម ផ្សេងទៀត ៕
ដោយ: ហួន ឌីណា
ប្រភព៖ Amnesty International Canada says it was hacked by Beijing