ពលរដ្ឋក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារសម្តែងការរង់ចាំស្វាគមន៍សម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅប្រទេសបែលហ្ស៊ីក (Video Inside)
គម្រោងធ្វើដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី៤៥ កាន់តែរំកិលកៀកមកជិតជាលំដាប់។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនារវាង អឺរ៉ុប និងអាស៊ាន ដែលនឹងមានរៀបចំព្រឹត្តិការណ៍ជួបប្រជុំកំពូលមួយចំនួន ដែលផ្តោតលើកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការសង្គមវប្បធម៌ និងកម្មវិធីកិច្ចសហប្រតិបត្តិការអភិ វឌ្ឍន៍អាស៊ាន-សហភាពអឺរ៉ុប។
កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប គ្រោងនឹងប្រព្រឹត្តទៅរវាងពីថ្ងៃ ទី១៤ ដល់១៥ ធ្នូ។ សម្តេចនាយករដ្ឋមន្ត្រី គ្រោងនឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី១២ធ្នូ។ ប្រជាពលរដ្ឋនិស្សិតខ្មែរ ដែលរស់នៅក្រៅប្រទេស បានធ្វើសារលិខិតតាមប្រព័ន្ធបណ្តាញសង្គម បញ្ជាក់ការរង់ចាំស្វាគមន៍ទទួលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ។