ADB ផ្តល់ជំនួយ៧៣លានដុល្លារ (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់ជំនួយថ្មីចំនួន៧៣លានដុល្លារ ដល់វិស័យជលផលសមុទ្ររបស់កម្ពុជា ។ សេចក្តីប្រកាសរបស់ ADB ថ្ងៃទី៨ ធ្នូ បាននិយាយថា កញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារដល់កម្ពុជានេះ គឺ«ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា»។

សេចក្តីប្រកាសព័ត៌មានដដែល បានរៀបរាប់ថា ក្នុងគម្រោង៧៣លានដុល្លារនោះ រួមមាន៤១លានជាគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព…២២លានដុល្លារជាជំនួយឥតសំណង និង១០លានដុល្លារជាប្រាក់កម្ចី ក្រោមកញ្ចប់ជំនួយ ACGF។

លោក អាល់វីន ឡូប៉េស៍ Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយ នៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកបដោយផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។

ads banner