២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៤ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ នៅកម្ពុជានៅថ្ងៃនេះ បានកើនឡើងចំនួន ២ករណីមកវិញ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាលក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩ មានចំនួន ១៤ករណី ដែលកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៨ ធ្នូ បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ៩៩៣នាក់ ដែលស្មើនឹង ៩៥,១៩ ភាគរយ ៕

ads banner