ថៃ ថា ខ្លួននឹងនាំអង្ករចេញច្រើនជាងវៀតណាម ក្លាយជា ប្រទេស នាំ ចេញ អង្ករ លេខ ២ របស់ពិភពលោក
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្ យដឹងថា ប្រទេសថៃកំពុងឆ្ពោះទៅរកការវ៉ាដាច់ប្រទេស វៀតណាម ជាអ្នកនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកនៅឆ្នាំនេះ។
TREA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាឈរ លើកំពូលតារាងអ្នកនាំចេញអង្ករក្នុងរយៈពេល ១០ខែដំបូង ជាមួយនឹង ១៧.០៦ លានតោន ខណៈដែលប្រទេសថៃស្ថិត នៅលំដាប់ទីពីរ ដែលមានចំនួន ៦.០២លានតោន។
ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញលេខ ២របស់ពិភពលោកកាលពីឆ្នាំមុន ត្រូវបានរុញទៅលេខ ៣ជាមួយនឹងចំនួន ៦.០១លានតោន៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ