កម្ពុជាចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូង ដើម្បីការអភិវឌ្ឍន៍ដំណើរការសេដ្ឋកិច្ចជាតិ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាបានចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូងនៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ ក្នុងនោះរួមមានទាំងឥណទានថវិកាសម្រាប់កសាងស្ពាន «មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រផងដែរ។
ការចុះហត្ថលេខាទទួលយកឥណទានសម្បទានកូរ៉េខាងត្បូងតម្លៃសរុប១ពាន់៨១៥លាន៩០ម៉ឺន៩ពាន់ដុល្លារ នៃជំនួយជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានេះ បានចុះហត្ថលេខាទទួលយកក្នុងពិធីមួយនាថ្ងៃសុក្រ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅចំថ្ងៃដែលមានការចុះហត្ថលេខាទទួលជំនួយនោះ មន្ត្រីក្រសួងសាធារណការបានជូនដំណឹងថាដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេនាកណ្តាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមនាចុងឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍