អាមេរិកប្តេជ្ញាធ្វើទំនើបកម្មយោធាកាន់តែខ្លាំងក្លាជាងមុននៅឆ្នាំ២០២៣ ដើម្បីទប់ស្កាត់ចិនពីការវាយប្រហារកោះតៃវ៉ាន់
វ៉ាស៊ីនតោន៖ មន្រីយោធាជាន់ខ្ពស់អាមេរិក ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា នៅឆ្នាំក្រោយនេះ នឹងក្លាយជាឆ្នាំមានសារៈសំខាន់បំផុត ក្នុងការធ្វើទំនើបកម្មយោធាអាមេរិក ដើម្បីទប់ទល់នឹងការកើនឡើងនូវឥរិយាបទគំរាមកំហែងផ្នែកយោធារបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរារាំងការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ រួមទាំងជម្លោះជាមួយការបង្កើនឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន។
ស្របពេលដែលសហរដ្ឋអាមេរិកប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រទេសចិននៅតែជា “ការប្រឈមមុខដាក់គ្នា” ខាងយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ជាពិសេសជុំវិញបញ្ហាកោះតៃវ៉ាន់ ហើយវានឹងក្លាយជាករណីរាប់ទសវត្សរ៍ខាងមុខ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួនបីសម្រាប់កងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងនោះនៅឆ្នាំ២០២៧ ជាសហស្សវត្សរ៍នៃការបង្កើត PLA វាគួរតែមានភាពជឿនលឿនក្នុងការធ្វើទំនើបកម្មរបស់ខ្លួន។
ចំណែកនៅឆ្នាំ២០៣៥ វាគួរតែបញ្ចប់កម្មវិធីនោះ ហើយនៅឆ្នាំ២០៤៩ ចិនមានគម្រោងក្លាយជាកងកម្លាំងយោធាលំដាប់ពិភពលោក។
ប្រការនេះបាននាំឱ្យអ្នកវិភាគយោធា និងមន្ត្រីការពារជាតិអាមេរិកសន្មត់ថា លោក ស៊ី អាចនឹងត្រៀមខ្លួនវាយលុកកោះតៃវ៉ាន់នៅដើមឆ្នាំ២០២៧។
ប៉ុន្តែក្រុមមន្ត្រីក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ពួកគេជឿថា គ្មានអ្វីជាប់គាំងទេ ហើយពេលវេលានៃការវាយប្រហារណាមួយលើកោះតៃវ៉ាន់ នឹងពឹងផ្អែកខ្លាំងទៅលើការប្រុងប្រយ័ត្ននៃកងកម្លាំងអាមេរិក៕ ប្រភព៖ SCMP ដោយ៖ ទីណា និងបុត្រា