វិមានក្រឹមឡាំង ៖ ការដោះដូរលោក Bout និងនាង Griner មិនមែនជាសញ្ញាប្រសើរឡើង សម្រាប់ទំនាក់ទំនងអាមេរិក-រុស្ស៊ីនោះទេ

ម៉ូស្គូ៖ វិមានក្រឹមឡាំង ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា ការព្រមព្រៀងដោះដូរអ្នកទោសដើម្បីផ្លាស់ប្តូរឈ្មួញអាវុធរុស្ស៊ី លោក Viktor Bout ជាមួយតារាបាល់បោះអាមេរិក នាង Brittney Griner មិនគួរត្រូវបានគេមើលឃើញថា ជាជំហានឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគីរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោននោះទេ។

បើតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសោកស្តាយ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានដោះលែងនាង Brittney Griner ពីការឃុំឃាំងនៅរុស្ស៊ីហើយ ក្នុងការដោះដូរអ្នកទោសជាមួយឈ្មួញអាវុធរុស្ស៊ី លោក Viktor Bout។ ការដោះដូរអ្នកទោសខាងលើនេះ ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិ Abu Dhabi ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បាននិយាយដែរថា តារាបាល់បោះអាមេរិកនាង Brittney Griner ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ នៅក្នុងការដោះដូរអ្នកទោសជាមួយរុស្ស៊ី ហើយនាងកំពុងធ្វើដំណើរត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ដោយបញ្ចប់នូវអ្វីដែលលោកហៅថា នៅ “ឋាននរក” ជាច្រើនខែ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner