១១ខែ ឆ្នាំ២០២២ វៀតណាមរកចំណូលបានជិត ១៤.៦ពាន់លានដុល្លារ ពីការនាំចេញឈើ និងផលិតផលឈើ
ហាណូយ៖ យោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណា បានឱ្យដឹងថា វៀតណាមបាននាំចេញឈើ និងផលិតផលឈើមានតម្លៃជិត ១៤.៦ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២ ដោយប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមទីផ្សារសំខាន់ៗ។
ប្រទេសវៀតណាមមានភូមិសិប្បកម្មប្រហែល ៣០០កន្លែង និងសហគ្រាសចំនួន ៥,៥៨០កន្លែង ដែលចូលរួមក្នុងការកែច្នៃឈើ ក្នុងនោះសហគ្រាសធុនតូច និងមធ្យមមានចំនួនជិត ៩៧.៨ភាគរយ។
អគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតកម្មព្រៃឈើ ក្រោមរដ្ឋបាលព្រៃឈើរបស់វៀតណាម លោក Nguyen Van Dien បាននិយាយថា ឧស្សាហកម្មកែច្នៃឈើរបស់វៀតណាមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងការនាំចេញកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែសហគ្រាសភាគច្រើនបាននាំចេញផលិតផលរបស់ពួកគេ ក្រោមម៉ាកយីហោរបស់ដៃគូបរទេស ដែលបណ្តាលឱ្យពួកគេបាត់បង់ពី ២៥% ទៅ ៣០% នៃតម្លៃបន្ថែម។
លោកថា កង្វះគោលនយោបាយអភិវឌ្ឍន៍ម៉ាកយីហោ បទពិសោធន៍ ដើមទុន ធនធានមនុស្ស និងសមត្ថភាពគ្រប់គ្រងដើម្បីបង្កើតបណ្តាញលក់នៅក្រៅប្រទេស ឬបង្កើតម៉ាកយីហោ គឺជាហេតុផលចម្បង។ លោកបន្ថែមថា ការអភិវឌ្ឍន៍ទីផ្សារក្រៅប្រទេសនឹងទាមទារសមត្ថភាពផលិតកម្មធំ ដែលជាអ្វីដែលសហគ្រាសវៀតណាមតិចតួចមាន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា