ក្រុមអាជីវករទិញស្រូវនៅស្រុកមង្គលបុរីផ្ដល់ជូនគ្រឿងបរិភោគឧបភោគ និងថវិកាប្រមាណ ៧,០០០ដុល្លារ ដើម្បីការងារសប្បុរសធម៌

បន្ទាយមានជ័យ៖ ក្រុមអាជីវករទិញស្រូវនៅស្រុកមង្គលបុរី និងម្ចាស់រោងម៉ាស៊ីនកិនស្រូវដឹកនាំដោយលោកឧកញ៉ា អុឹង វណ្ណម៉ៅ ម្ចាស់ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក) ភូមិចំការតាដោក ឃុំឬស្សីក្រោក បាននាំយក គ្រឿងឧបភោគ បរិភោគ និងថវិកាប្រមាណ ៧,០០០ដុល្លារ (ប្រាំពីរពាន់ដុល្លារ) ផ្ដល់ជូនដល់សមាគមន៍ចាស់ជរា និងប្រជាពលរដ្ឋរង្គ្រោះធម្មជាតិលន្លងមក នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៤ ធ្នូ ២០២២នេះ ។

ការផ្ដល់ជូននេះបែងចែកជាពីរទីតាំងទី១-នៅសាលាស្រុកមង្គលបុរី ផ្ដល់ជូនដល់សមាគមន៍ចាស់ជរា និងទី២-ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក) ភូមិចំការតាដោក ឃុំឬស្សីក្រោក ជួយជនរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ រួមទាំងទឹកជំនន់ ខ្យល់ព្យុះ ជាដើម ។

លោកឧកញ៉ា អុឹង វណ្ណម៉ៅ ម្ចាស់ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក)មានប្រសាសន៍ថា៖ ដើម្បីចូលរួមការងារសប្បរសធម៏ ជួយដល់សង្គមជាតិរួមចំណែកជាមួយអាជ្ញាធម៌ដ្ឋាន លោកឧកញ៉ា រួមជាមួយអាជីវករក្នុងស្រុកមង្គលបុរី តែងគៀងគរនូវទ្រព្យធន់ គ្រឿងឧបភោគ បរិភោគ និងថវិការ ផ្ដល់ជូន ពលរដ្ឋរងគ្រោះធម្មជាតិ ផ្សេងៗ។

លោក រ័ត្ន ដាស៉ីណង អភិបាលស្រុកមង្គលបុរី លោក កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ ក្នុងនាមសមាគមន៍ចាស់ជរា នៅស្រុកមង្គលបុរី និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ ថ្លែងអំណរគុណដល់ក្រុមអាជីវករទិញស្រូវនៅស្រុកមង្គលបុរី និងម្ចាស់រោងម៉ាស៊ីនកិនស្រូវពិសេសលោកឧកញ៉ា អុឹង វណ្ណម៉ៅ ម្ចាស់ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក)ដែលតែងរួមចំណែកជួយជនមានជីវភាពមិនសមរម្យ ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង ៕ ដោយ ៖ ឃិន គន្ធា

ads banner