យុវជនជាង ១០០នាក់ បានចូលរួមការបោះជំរំយុវជន ជា សាកលលើកទី៨ នៅខេត្តសៀមរាប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖បណ្ដាយុវជនជាង១០០នាក់ បានចូលរួមការបោះជំរំ យុវជនជាសាកលលើកទី៨ នៅខេត្តសៀមរាប ក្រោម ប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនា ទិសឧត្តរ» ដែលស្របតាមការប្រកាសរបស់សម្ដេចតេជោ នាយក រដ្ឋមន្ត្រី ដែលការបោះជំរំនេះ មានការប្រព្រឹត្តទៅរយៈ ពេលប្រាំមួយថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។

ការបោះជំរំនេះ មានកិច្ចសហការរៀបចំពីគណៈកម្មការអន្តរ ក្រសួង និងរដ្ឋបាលខេត្តសៀមរាប ដែលមានចំនួនយុវជន ចូលរួមសរុប ១៨៣នាក់ ក្នុងនោះយុវជនជាប្រតិភូចំនួន ១៥៣នាក់ (ស្រី ៧០%) យុវជនស្ម័គ្រចិត្ត ៣០នាក់ មន្រ្តី សម្របសម្រួល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន ៥០រូប និងសមាជិកគណៈកម្មការអន្តរក្រសួងចំនួន១១ រូប។

បើតាមលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋាន យុវជននៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថា យុវជនចូលរួមទាំងអស់ត្រូវស្នាក់ក្នុងតង់ និង ធើ្វសកម្មភាពតាមសាខាជំរំចំនួនបួនក្នុងនោះមានសាខាជំរំអង្គរ សាខាជំរំបាយ័ន សាខាជំរំបន្ទាយស្រី និងសាខាជំរំ តាព្រហ្ម។

លោកជំរំបានបន្តថា យុវជនទាំងអស់ត្រូវចូលរួមអនុវត្តការងារ តាមកម្មវិធីដែលមានដូចជា ការចេញដំណើរពីរាជធានីភ្នំពេញ ដោយរថយន្តក្រុងរួមគ្នា មកដល់ទីតាំងត្រូវបោះតង់ដោយខ្លួន ឯង ចម្អិនអាហារដោយខ្លួនឯង ការសិក្សាពីបទបញ្ជាផ្ទៃក្នុងនៃ កម្មវិធី ការធ្វើសមាធិ ការសិក្សាពីការត្រៀមខ្លួនរស់នៅ ក្នុង សង្គមឌីជីថល។

លោកជំទាវ ស្រូយ សុជាតិ បានប្រាប់ថា ៖ «ក្រុមយុវជនទាំង នេះក៏មានការសិក្សាលើការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព រចនាសម្ព័ន្ធនិងការគ្រប់គ្រងតំបន់អង្គរ ការតម្រង់ទិស សម្រាប់ការប្រកួតថតវីដេអូផ្សព្វផ្សាយតារារះនាទិសឧត្តរ ការស្វែង យល់ពីការអភិវឌ្ឍ និងការរស់នៅរបស់អ្នកស្រុក បន្ទាយស្រី ស្វែងយល់ពីជីវភាពរស់នៅរបស់វីរៈកងទ័ព ការស្វែងយល់ពីតម្លៃសម្បត្តិបេតិកភណ្ឌខ្មែរ អន្តរសកម្មភាព នៅក្នុងមជ្ឈមណ្ឌជាតិយុវជនកម្ពុជា និងនំបញ្ចុកសន្តិភាព ជាដើម»។

ប្រតិភូយុវជនតាមក្រុមនីមួយៗត្រូវយកវីដេអូខ្លីរបស់ខ្លួនមកប្រកួតប្រជែង ដើម្បីទទួលបានជ័យលាភីពីគណៈកម្មការរៀបចំ។ ក្រៅពីនេះប្រតិភូយុវជនចូលរួមចំនួន ១៥៣នាក់ ត្រូវបាន ជ្រើស រើសពីគ្រប់រាជធានី ខេត្ត និងមកពី កាកបាទក្រហម កម្ពុជា កាយរឹទិ្ធជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា យុវជនមូស្លីម មជ្ឈមណ្ឌល ជាតិយុវជនកម្ពុជា និងក្រុមយុវជនជ័យលាភីកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន។ នេះជាការរៀបរាប់របស់ លោកស្រី ស្រូយ សុជាតិ។

លោកជំទាវបន្ថែមថា លើសពីនេះទៀត បន្ទាប់ពីបានចូលរួម ក្នុង ការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ នេះហើយ យុវជនចូលរួម និងយុវជនអ្នកស្ម័គ្រចិត្ត នឹងមានការ កែ ប្រែឥរិយាបទ ការគិតបែបវិជ្ជាមាន និងអភិវឌ្ឍសមត្ថភាព ដូចជា ជំនាញវិទ្យាសាស្រ្តច្នៃប្រឌិត ការបង្កើតគំនិតថ្មី និង សិល្បៈរចនាបថតាមបែបឌីជីថល ជំនាញព័ត៌មានសង្គម ការផ្សព្វផ្សាយ និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានសង្គម រួមទាំងមានជំនាញភាពជាអ្នកដឹកនាំ ក្នុងការបង្កើតគម្រោង ក្នុងសហគមន៍ ហើយនិងជំនាញសិក្សាតាមប្រព័ន្ធឌីជីថល និងចំណេះដឹងក្នុងបរិបថឧស្សាហកម្ម ៤.០។

លោកជំទាវ ស្រូយ សុជាតិ បានថ្លែងថា ៖ «ដោយសារការ ប្រែប្រួល នូវអាកាសធាតុ សម្ពាធទាបនាពេលរាត្រីត្រូវ បាន កំណត់ជាបញ្ហា និងជាកត្តាប្រឈមសម្រាប់កម្មវិធី ដោយ ហេតុថាសមាជិកសមាជិកា នៃកម្មវិធីតម្រូវឲ្យស្នាក់នៅក្នុងតង់ ឱ្យសមស្របទៅនឹងគណៈបច្ចេកទេស និងក្បួនខ្នាតសម្រាប់ កម្មវិធី ការបោះជំរំ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡារូបនេះបញ្ជាក់ទៀតថា បើទោះបីការប្រែប្រួលនូវ អាកាស ធាតុ សម្ពាធទាបនាពេលរាត្រីត្រូវបានកំណត់ជា បញ្ហា ក៏ដោយក៏ក្រុមការងារយើង និងសមាជិកសមាជិកជំរំបានសាង នូវបរិយាកាស និងការចងចាំល្អសម្រាប់កម្មវិធីទាំងមូល ស្រប តាម បទបញ្ជាផ្ទៃក្នុងរបស់កម្មវិធី។

ការជ្រើសរើសស្រុកបន្ទាយស្រី ជាទីតាំងសម្រាប់ការរៀបចំ កម្មវិធីជំរំយុវជនជាសាកលលើកទី៨នេះ ដោយវាមានភាព អនុគ្រោះលើទីតាំងការបោះជំរំ មានទីតាំងនៅជើងភ្នំគូលែន និងមានទីធ្លាធំទូលាយលើផ្ទៃដីប្រមាណជាង ៣០ហិកតា ដែលជាការបង្កលក្ខណៈងាយស្រួលចំពោះបច្ចេកសម្រាប់ការបោះជំរំ និងអនុកម្មវិធីនានា។

មូលហេតុមួយទៀតដោយសារស្រុកបន្ទាយស្រីជាស្រុកមួយ ក្នុងចំណោមស្រុកចំនួន១២ របស់ខេត្តសៀមរាប ដែលត្រូវ បានដាក់ឈ្មោះទៅតាមប្រាង្គប្រាសាទដ៍តូចច្រឡឹង និងល្អ ឯកលើសិល្បៈលម្អប្រាសាទ និងសម្គាល់ថាជាស្រុកដែល មានបរិស្ថាន ធម្មជាតិល្អ និងការរៀបចំប្រកបដោយភាព ទាក់ទាញ និងមួយវិញទៀតប្រជាពលរដ្ឋស្រុកបន្ទាយស្រី មានភាពរួសរាយរាក់ទាក់ និងស្នាមញញឹម។

លោកជំទាវ ស្រូយ សុជាតិ បន្ថែមថា ៖ «ដោយបានឃើញ អំពីកេរ្តិ៍ឈ្មោះ សក្តានុពល និងគុណតម្លៃ និងភាពងាយស្រួល ទាំងនេះហើយទើបគណៈកម្មការប្រតិបត្តិរបស់គណៈកម្មការអន្តរក្រសួងសម្រាប់ការបោះជំរំយុវជនជាសាកល បានសម្រេច ជ្រើសរើស ស្រុកបន្ទាយស្រី នៃខេត្តសៀមរាបនេះ»។

ទាក់ទងការបោះជំរំនេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថាន ប្រជាធិបតេយ្យកម្ពុជា ក៏បានថ្លែងថា នេះជាឱកាសមួយដ៏ល្អ សម្រាប់យុវជន ដែលមានការរៀបចំបណ្ដុះបណ្ដាល និងការ បោះជំរំ ហើយនឹងធ្វើឲ្យយុវជនបានសិក្សារៀនសូត្រ ស្វែង យល់ប្រធានបទណាមួយ ទោះជាមានចំនួនតិចក្ដី ច្រើនក្ដីក៏ ដោយ ក៏វាជាប្រយោជន៍សម្រាប់យុវជន។

លោក ប៉ា ចន្ទរឿន ថា ៖ «ខ្ញុំគិតថាក្រសួងអប់រំ និងភាគី ពាក់ព័ន្ធ គួរតែ យកចិត្តទុកដាក់បន្ថែម និងបញ្ជូលប្រធានបទ ទាំងនេះ ដាក់ចូលក្នុងវគ្គបណ្ដុះបណ្ដាល ឬការបោះជំរំជាដើម ដើម្បីលើកកម្ពស់នូវការយល់ដឹងរបស់យុវជន អំពីសារៈសំខាន់ នៃការចូលរួមសកម្មភាពសង្គម និងនយោបាយ»។

សូមបញ្ជាក់ថា ការបោះជំរំយុវជនជាសាកល គឺជាគំនិតផ្តួច ផ្តើម ដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយគណៈកម្មការរៀបចំកម្មវិធីការបោះជំរំយុវជនជាសាកល ត្រូវបានរៀបចំតាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៧ ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាដែលមានអគ្គ នាយកដ្ឋានយុវជនជាសេនាធិការ ក្នុងការសិក្សាបច្ចេកទេស រៀបចំ និងដឹកនាំកម្មវិធី។

ការបោះជំរំយុវជនជាសាកល បានចាប់ផ្តើមពីឆ្នាំ២០១០ ហើយសម្រាប់ឆ្នាំ២០២២ នេះដែលជាលើការរទី៨ សម្រាប់ រៀបចំកម្មវិធីនេះ ដែលការរៀបចំកម្មវិធី៨លើកកន្លងមកនេះ ក្រុមការងារបានរៀបចំក្នុងទម្រង់ទាំងដោយផ្ទាល់ និង តាម រយៈ ប្រព័ន្ធអនឡាញ ក្នុងបរិបទដែលកម្ពុជា និងពិភពលោក ទាំង មូល ជួបប្រទះនឹងជំងឺកូវីដ១៩៕ ដោយ៖ ជា សុខនី

ads banner