រមៀត (Turmeric)
អត្ថបទដោយ៖
ធី ដា
កម្ពស់១-១,៥ម មានមើមក្តៀងពណ៌លឿងទុំ។ ស្លឹកមានស្ទប នៅគល់ស្លឹករាងទ្រវែង។ ផ្កាមួយៗ មានស្ទបគ្មានទងផ្កា។ ផ្កាពេលរីកលេចចេញពីស្ទប ត្របកផ្កាពណ៌ស ស្រទាប់ផ្កាពណ៌លឿងខ្ចី ស្រទាប់ធំមានពណ៌លឿងទុំ។
ផ្លែជាប្រភេទផ្លែស្ងួត មូលវែង អាចបែកជា ៣ក្លែប’(3-valved) មានគ្រាប់ច្រើនហើយមានសាច់រុំគ្រាប់ (arillate)។ មើមពណ៌លឿងមានជាតិទឹកច្រើន ក្លិនក្រអូប និងបន្តពូជដោយគ្រាប់។ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។
ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖
_ គ្រឿងទេស បង្កើនរសជាតិ ក្លិនឈ្ងុយក្នុងអាហារ។
_ ឱសថ មើមបុកលាបមុខ និងដងខ្លួន សម្រាប់ស្រ្តីឆ្លងទន្លេរួច។ ម្សៅរមៀតលាយជាមួយទឹកក្រូចឆ្មារ លាបព្យាបាល ថ្លោះគ្រេច រមាស់ និងដំបៅក្លាយ៕MoE
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕