កំពង់ចាមគ្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់និងទីលានចាក់សំរាមតម្លៃ ២២លានដុល្លារនៅខែក្រោយ
កំពង់ចាម៖ ខេត្តកំពង់ចាមគ្រោងសាងសង់ស្ថានីយ ចម្រោះ ទឹក កខ្វក់ និងទីលានចាក់សំរាមតម្លៃ២២លានដុល្លារនៅខែក្រោយ។ មន្រ្តីជំនាញពាក់ព័ន្ធបានបង្ហើបឱ្យដឹងថា ស្ថានីយចម្រោះទឹក កខ្វក់និងទីលានចាក់សំរាមនៅខេត្តកំពង់ចាមតៀមបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះក្នុងគម្រោងទឹកប្រាក់ជាង២២លានដុល្លារដើម្បីបន្សុទ្ធទឹកកខ្វក់ឱ្យក្លាយជាទឹកដែល ស្អាត និងកាត់បន្ថយក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ មុននឹង បញ្ចេញចោល។
ការសម្រេចនេះ បន្ទាប់ពីក្រុមប្រឹក្សាបច្ចេកទេសរបស់ខេត្ត កំពង់ចាម និងមន្រ្តីមានសមត្ថកិច្ចមកពីក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាយ៉ាងល្អិតល្អន់ និងបានឯកភាព គ្នាកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំពិភាក្សា លើ ការងារសាងសង់ស្ថានីយចម្រោះទឹកកខ្វក់នេះ។
អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានប្រាប់ថា គម្រោងនេះនឹងចាប់ផ្តើមបើកការដ្ឋាននៅខែ មករាឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីប្រើពេលយូរឆ្នាំមកហើយក្នុងការសិក្សា ដោយមានការគាំទ្រចូលរួមសហការអនុត្តបី ធនាគារអភិវឌ្ឍន៍ អាស៊ីឬអេឌីប៊ី (ADB) ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ។
ឯកឧត្តមថា៖«គម្រោងនេះមិនត្រឹមតែធ្វើស្ថានីយបន្សុទ្ធទឹកស្អាតទេ ប៉ុន្តែក៏ធ្វើភ្ជាប់គ្នាទៅនឹងប្រព័ន្ធលូដែលសរុបប្រហែងជាង ៥០ គីឡូ សម្រាប់តែប្រព័ន្ធលូក្នុងក្រុងកំពង់ចាម ដែលលូនេះ នឹងភ្ជាប់មកឱ្យបង្ហូរចូលស្ថានីយចម្រោះទឹកកខ្វក់នេះ»។ លោក គូសបញ្ជាក់ថា ស្ថានីយចម្រោះទឹកកខ្វក់នេះ គឺជា គម្រោង ដ៏ ដំមួយដែលមិនធ្លាប់មានពីមុនទេ ដែលគម្រោងនេះ នឹង ជួយ ច្រើនដល់ក្រុងកំពង់ចាម រួមមាន ទី១ អាចការពារ បរិស្ថានមិនបង្កក្លិន ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព ក្រុង, ទី២ ធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរស់ នៅដែលប្រកបដោយអនាម័យ បរិស្ថានល្អ និងទី៣ ជួយលើក កម្ពស់ សោភ័ណភាពក្រុងកំពង់ចាម ធ្វើឱ្យក្រុងកាន់តែមាន លក្ខណៈ ទំនើប។
ឯកឧត្តមថា៖« បច្ចុប្បន្នក្រុងបង្ហូរទឹកកខ្វក់ពីប្រព័ន្ធលូបង្ហូរទឹក ចូល បឹងតែម្តង ដោយមិនមានប្រព័ន្ធទំនើបចម្រោះទេ ។ ប៉ុន្តែ ការបង្ហូរចូលថ្ងៃ ខាងមុខនេះ នឹងធ្វើឡើងតាមស្តង់ដា រ បច្ចេកទេស ត្រឹមត្រូវ ហើយទឹកដែលចម្រោះហើយនេះ អាចយកទៅប្រើប្រាស់ដើម្បីធ្វើការស្រោចដំណាំថែមទៀតផង ដោយមិនប៉ះពាល់បរិស្ថាន»។
ឯកឧត្តម អ៊ុន ចាន់ដា សង្ឃឹមថា តាមរយៈគម្រោងស្ថានីយ ចម្រោះទឹកកខ្វក់នេះ នឹងជួយឱ្យក្រុងកំពង់ចាមទទួលបានពិន្ទុ បន្ថែម នៅពេលចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ។
លោក ហូ រដ្ឋា មន្ត្រីខាងក្រុមប្រឹក្សាបច្ចេកទេសក្នុងខេត្ត កំពង់ចាម បានឱ្យដឹងថា គម្រោងនៃការសាងសង់ស្ថានីយ ចម្រោះទឹកកខ្វក់ នឹងធ្វើឡើងនៅទីតាំង ក្នុងក្រុងកំពង់ចាម ដែលគម្រោងចំណាយទឹកប្រាក់ប្រមាណជាង ២២ លានដុល្លារ ។
លោក ហូ រដ្ឋា បានបន្តថា ការរៀបចំប្រព័ន្ធស្ថានីយចម្រោះ ទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គឺបែងចែកជាតំបន់ ដែលត្រូវ ប្រមូលទឹកកខ្វក់ចេញពីផ្ទះប្រជាពលរដ្ឋ និងតំបន់អគារ ពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយដើម្បីចម្រោះទឹកស្អុយ ដែលអាចយកមកប្រើប្រាស់ស្រោចស្រពបាន ដូចជាលក្ខណៈ ទឹកធម្មជាតិ។
លោកបន្តថា៖«ប្រយោជន៍សម្រាប់ក្រុងកំពង់ចាម និងគ្មាន ក្លិនស្អុយទេ នៅពេលស្ថានីយ៍ចម្រោះទឹកកខ្វក់សាងសង់រួច ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងដំណើរការសាងសង់អាចមានផល ប៉ះពាល់ លំនៅឋានខ្លះៗ របស់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យ ពួកគាត់ជួយសហការជាមួយនឹងក្រុមការងារ ដើម្បីឱ្យដំណើរ ការសាងសង់បានទៅដោយរលូនផងដែរ»។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម រស់ វណ្ណា បានមានប្រសាសន៍ថា ការបរិច្ឆេទច្បាស់លាស់ នៃដំណើរការសាងសង់ប្រព័ន្ធចម្រោះទឹកក្រខ្វក់នេះ មិនត្រូវ បានកំណត់នោះទេ ដោយត្រូវរង់ចាំការសម្រចពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរៀបចំពិធីប្រកាសបើក ការដ្ឋាន ។
ជាមួយគ្នានោះឯកឧត្តម រស់ វណ្ណា ក៏បានក្រើនរំឮកដល់ អាជ្ញាធរ ខេត្តកំពង់ចាម ត្រូវឱ្យត្រៀមរៀបចំធនធានមនុស្ស ទុកឱ្យហើយ ដើម្បីចូលទៅគ្រប់គ្រងសមិទ្ធផល ។
ឯកឧត្តមថា៖« ពីព្រោះបញ្ហានេះ បានកើតមានឡើងតាម បណ្ដាខេត្តផ្សេងដែលក្រោយពេលទទួលសមិទ្ធផលហើយជួបបញ្ហាក្នុងការរៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង ។ ដូច្នេះ សម្រាប់ខេត្តកំពង់ចាម សូមឱ្យអាជ្ញាធរជ្រើសរើសមន្ត្រី ដើម្បី គ្រោងទុក ចូលទៅគ្រប់គ្រងនៅពេលដែលសមិទ្ធផលនោះ បានកសាងរួចរាល់ជាស្ថាពរ»។
បច្ចុប្បន្ននេះ ស្ថានីយចម្រោះទឹកកខ្វក់មាននៅតាមបណ្តា រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ដែលជាទិសដៅសំខាន់ៗ បម្រើឱ្យវិស័យ ទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ផងដែរ ខណៈ រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រីកស្ថានីយចម្រោះទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តផ្សេងៗទៀត ដើម្បីជួយ លើក កម្ពស់ សោភ័ណភាព និងជួយដល់បរិស្ថាន៕
ដោយ៖ឡាយ សាមាន