រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ប្រារព្ធវេទិកាសន្ទនា ប្រចាំឆ្នាំ ស្ដីពីកិច្ចគាំពាសង្គម
ភ្នំពេញ៖វេទិកាកិច្ចសន្ទនាប្រចាំឆ្នាំស្ដីពីកិច្ចគាំពាសង្គម រវាង រដ្ឋាភិបាល និងបណ្ដាអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ជាមួយវិស័យឯកជន គឺដើម្បីបន្ដការងារដោះស្រាយភាព ខ្វះចន្លោះនៃប្រព័ន្ធគាំពារសង្គម។កិច្ចសន្ទនាប្រចាំឆ្នាំនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែល ស្ដីពី ការ គាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលបន្ទាប់ពីជំងឺ រាតត្បាត។
វេទិកានេះក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញ ចែករំលែក ពិភាក្សាអំពីផែនការនៃការអនុវត្តល្អសម្រាប់គោលនយោបាយ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនាពេលអនាគត។
អ្នកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា បានប្រាប់ថា ការៀបចំវេទិកា កិច្ចសន្ទនាប្រចាំឆ្នាំមួយនេះ គឺបណ្ដាអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យរដ្ឋ និងរួមទាំងវិស័យឯកជនដែលមានការ ជជែកគ្នាពីបញ្ហាប្រឈមនៃប្រព័ន្ធគាំពារសង្គមដើម្បីស្វែងរកដំណោះស្រាយ និងគោលជំហរួមមួយ។
អ្នកស្រីបន្តថា ហើយកិច្ចសន្ទនាប្រចាំឆ្នាំនេះ ត្រូវបានទទួល ស្គាល់ ដែរថា ជាសកម្មភាពសាមគ្គីភាពប្រចាំឆ្នាំ រវាងសង្គម ស៊ីវិល ដៃគូអភិវឌ្ឍ វិស័យឯកជន រាជរដ្ឋាភិបាល និងម្ចាស់ ឆ្នោតគ្រប់រូបជាប្រជាពលរដ្ឋផងដែរ។
អ្នកស្រី ស៊ិន ពុទ្ធារី បញ្ជាក់ថា ៖ «អ្វីដែលយើងជជែកគ្នា ក្នុង ការស្វែងរកគោលជំហរួមគ្នាមួយ ។គឺបញ្ហាប្រឈមគាំពារ សង្គមហ្នឹង ។យើងមិនមែនដោះស្រាយតាមរយៈ តែគោល នយោបាយប៉ុណ្ណឹងទេ។ ប៉ុន្តែយើងនៅមានចក្ខុវិស័យរួមគ្នា ទៅសហគមន៍ទៀត ដើម្បីសិក្សាបន្ថែមនូវបញ្ហាប្រឈមរបស់ គាត់ នៃការទទួលបាន និងការមិនទទួលបានកិច្ចគាំពារសង្គម ហ្នឹង។ដូច្នេះជារួមយើងនឹងធ្វើការងារហ្នឹងជាមួយគ្នាបន្ត ទៀតនៅឆ្នាំក្រោយ»។
ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា បានថ្លែងថា ការរៀបចំកិច្ចសន្ទនាប្រចាំ ឆ្នាំស្ដីពីកិច្ចគាំពារសង្គម គឺជាការពង្រឹងកចិ្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បី ដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍបន្ទាប់ពីជំងឺរាតត្បាត ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញ ចែករំលែក ពិភាក្សា អំពីផែនការនៃការអនុវត្តល្អសម្រាប់គោលនយោបាយ និង ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនាពេលអនាគត។
ឯកឧត្តមបន្តថា៖« ពិតជាមានសារៈសំខាន់ពីព្រោះនេះ ជាកិច្ច សន្ទនា ដែលមានការចូលរួមពីគ្រប់ភាគីទាំងក្រសួងស្ថាប័ន និងបណ្ដាអង្គការ ដើម្បីលើកឡើងនូវបញ្ហា ស្វែងរកនូវដំណោះ ស្រាយរួមគ្នា»។
លោកបន្ថែមថា ចំពោះអង្គការសង្គមស៊ីវិល គឺជាតួអង្គដ៏សំខាន់ ផងដែរក្នុងការអភិវឌ្ឍសង្គមជាតិ ដោយអង្គការសង្គមស៊ីវិល បាន ធ្វើការដោយផ្ទាល់ជាមួយប្រជាជនតែម្តង។ ប៉ុន្តែជាការ មើលឃើញរបស់លោក អង្គការសង្គមស៊ីវិលទាំងនោះ មិនទាន់ បានប្រើអស់សក្កានុពលរបស់អង្គការនៅឡើយទេ ដែលនេះជា បញ្ហា ដែលត្រូវដោះស្រាយថា ធ្វើយ៉ាងណាឱ្យមានភាពស៊ីគ្នា។ លោកបន្តថាចំណែកវិស័យឯកជនវិញ ក៏បានបំពេញតួនាទី របស់ ខ្លួនយ៉ាងសំខាន់ក្នុងការជួយបង្កើត និង ទ្រទ្រង់សេដ្ឋកិច្ច សង្គម និង ប្រជាពលរដ្ឋ។ ចំណែកអង្គការសង្គមស៊ីវិលមិន មែន រដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ក៏សុទ្ធតែបានរួម ចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គមកម្ពុជា គ្រប់ផ្នែក គ្រប់វិស័យរៀងៗខ្លួន។
ឯកឧត្តម សំហេង បុរស បញ្ជាក់ថា៖ «ស្ថាប័នមិនមែនរដ្ឋា ភិបាលជាតិ អន្តរជាតិទាំងនោះ គឺជាអ្នកនៅដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ ពោលគឺវិស័យឯកជន និង វិស័យសង្គម ស៊ីវិល ពិតជាដៃគូមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាល។ ប៉ុន្តែអ្វីដែលជាភាពចន្លោះប្រហោងនោះគឺរហូតមកដល់ពេលនេះ គឺភាពស៊ីសង្វាក់គ្នា និង ការយល់ដឹងពីគោលបំណងរបស់ គ្នាទៅវិញទៅមក នៅមានកម្រិតនៅឡើយ»។
សូមបញ្ជាក់ថា យុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តពី កាល ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ ក្នុងគោលបំណងកាត់ បន្ថយ ភាព ក្រីក្ររ៉ាំរ៉ៃ និងអសន្តិសុខស្បៀង ជួយជន ក្រីក្រ ក្នុងការ សម្របខ្លួនទៅនឹងវិបត្តិ និងការបង្កើតមូលធនមនុស្ស សម្រាប់ ពេលអនាគត ក្នុងការជួយកាត់បន្ថយភាពក្រីក្រ៕ ដោយ៖ ជា សុខនី