ឥណ្ឌូណេស៊ី គ្រោងនឹងហាមឃាត់ការនាំចេញរ៉ែ ចាប់ពីខែមិថុនា ឆ្នាំ២០២៣

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ក្នុងថ្ងៃ ពុធ សប្តាហ៍នេះ បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹង ហាម ឃាត់ ការនាំចេញរ៉ែ (bauxite) ចាប់ពីខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

លោក វីដូដូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា គោលនយោបាយនេះ គឺដើម្បីបង្កើតឱកាសការងារកាន់តែច្រើន នៅក្នុងប្រទេស, បង្កើនការផ្លាស់ប្តូររូបិយប័ណ្ណបរទេសរបស់យើង និងកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌បន្ថែមទៀត។

យោងតាមលោក វីដូដូ គោលនយោបាយនេះ បានជំរុញប្រាក់ ចំណូលរបស់ប្រទេសឥណ្ឌូណេស៊ី ពីវិស័យរ៉ែ ចន្លោះពី ១.១ពាន់ លាន ដុល្លារក្នុងឆ្នាំ ២០១៤ ដល់ ២០.៩ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយវិស័យនេះត្រូវបានគេរំពឹងថា នឹងស្រូបទាញប្រាក់ ចំណូលប្រមាណ ៣០ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប៉ាន់ប្រមាណថា អាជីវកម្មផលិតកម្ម ដែលទាក់ទងនឹងរ៉ែ (bauxite) នឹងស្រូបទាញប្រាក់ចំណូល ហូរចូលរដ្ឋចន្លោះពី ២១ទ្រីលានរូព្យ៉ា ឬប្រហែល ១.៣៥ពាន់ លានដុល្លារអាមេរិក ដល់ ៦២ទ្រីលានរូព្យ៉ា ឬប្រហែល ៣.៩៨ពាន់ លានដុល្លារ។

សូមរម្លឹកផងដែរថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីខែមុន បានសម្រេចចិត្តគាំទ្រសហភាពអឺរ៉ុបនៅក្នុង បណ្តឹងមួយ ជុំវិញគោលនយោបាយរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការហាមឃាត់ការនាំចេញរ៉ែនីកែលក្នុងខែមករា ឆ្នាំ២០២០៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner