លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈកម្ពុជាទស្សនា ក្រុមហ៊ុន ទ្រឿងហាយ អូតូ ខបផូរ៉េសិន (THACO) និងទស្សនាតំបន់ទេសចរណ៍
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ជាប្រធានក្រុមមិត្តភាពសភា កម្ពុជា-វៀតណាម បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនៈ ក្រុមហ៊ុន ទ្រឿងហាយ អូតូ ខបផូរ៉េសិន (THACO) ខេត្តគ័ងណាម ប្រទេសវៀតណាម ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។
បើតាមការលើកឡើងរបស់លោក Tran Ba Duong នាយកប្រត្តិបត្តិ ក្រុមហ៊ុន ទ្រឿងហាយ អូតូ ខបផូរ៉េសិន(THACO)ជាក្រុមហ៊ុនមួយដែលល្បីក្នុងការតម្លើងរថយន្ត មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានបុត្រសម្ព័ន្ធពហុវិស័យ ដែលទាក់ទងនឹងវិស័យកសិកម្ម វិស័យមេកានិក តំបន់សេដ្ឋកិច្ចពិសេស និងផែរស្ងួត ផងដែរ ដែលបានបង្កើនឱកាសការងារបានប្រមាណជាង ៦0.០០០នាក់ បម្រើការនៅក្នុងក្រមហ៊ុន ។ លោកបានបន្តទៀតថា មកដល់ពេលនេះក្រុមហ៊ុនបានពង្រីកបុត្រសម្ព័ន្ធយ៉ាងច្រើន និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្ម ជាពិសេស ការផលិតនិងតម្លើងរថយន្ត ។ ក្នុងនោះផងដែរក្រុមហ៊ុនក៏មានការវិនិយោគផងដែរ លើវិស័យកសិកម្មចិញ្ចឹមគោ ត្រី ដំណាំកៅស៊ូ ស្វាយ និងចេក នៅខេត្តរតនៈគីរី និងខេត្តក្រចេះ ។ លោកជំទាវក៏បានជម្រុញឲ្យក្រុមហ៊ុន (THACO) បង្កើននូវឱកាសវិនិយោគ បន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែ បង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគ ដែលមានបំណងវិនិយោគនៅកម្ពុជា ។
បន្ទាប់មកទៀតគណៈប្រតិភូក៏បានបន្តដំណើរទៅទស្សនានៅកំពង់ផែរស្ងួត ទស្សនាតំបន់ទេសចរណ៍ BA NA Hill ស្ពានមាស និងភូមិបារាំង ៕ដោយ ថេត វិចិត្រ+ហេងសម្បតិ្ត