កម្ពុជាស្នើសុំជំនួយពីកងទ័ពចិនដើម្បីបោសសម្អាត គ្រាប់មីន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំជំនួយកងទ័ពពីរាជរដ្ឋាភិបាលចិន ដើម្បីជួយដល់កងទ័ព កម្ពុជាក្នុងការបំផ្លាញចោលគ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥ខាងមុខនេះ។បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងារដោះមីនដែលនៅសេសសល់នេះ នឹងធ្វើជំរុញ ពន្លឿបន្ថែមនៃការដោះមីន ដើម្បីដើម្បីបញ្ជ្រាសគ្រោះថ្នាក់ និងផ្ដល់ដី ដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាត្រឹមឆ្នាំ២០២៥ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ខ្ញុំកំពុងតែ ពន្លឿជំរុញនៃការដោះមីនដែលនៅសេសសល់ សូម្បីតែជួបជាមួយ រដ្ឋមន្ត្រីការពារជាតិរបស់ចិន ក្រៅពីជំនួយរាជរដ្ឋាភិបាលចិនដែល បានដោះមីន ខ្ញុំសុំស្នើឱ្យកងទ័ពចិន ជួយមកដល់កងទ័ពកម្ពុជា ដើម្បីបំផ្លាញចោលគ្រាប់មីន ធ្វើម៉េចឱ្យអស់មីនក្នុងឆ្នាំ២០២៥ ខាងមុខ នេះ ដើម្បីបញ្ជ្រៀសគ្រោះថ្នាក់សម្រាប់ប្រជាជនយើងផង និងដើម្បីផ្ដល់ដីដោយសុវត្ថិភាពសម្រាប់ប្រជាជនរបស់យើងបង្កបង្កើនផល»។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ អញ្ជើញ ជា អធិបតីបើកការដ្ឋាន កែលំអផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចតេជោបន្តថា នេះជាគោលដៅដែលបានដាក់ចេញ បន្ទាប់ពី អនុវត្តនយោបាយឈ្នះៗ ដែលគោលដៅដាក់ចេញទាំងនោះ ពីរ ចំណុចធំៗ៖ គោលដៅទីមួយ គឺប្រែក្លាយតំបន់អតីតសមរភូមិ ទាំងអស់ ឱ្យ ក្លាយទៅជាតំបន់អភិវឌ្ឍ។ និងគោលដៅទីពីរ គឺប្រែក្លាយ ខ្សែព្រំដែនរវាងប្រទេសជិតខាង ជាមួយប្រទេសជិតខាងឱ្យ ទៅជាខ្សែ ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះជា គោលដៅធំៗទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកដល់ពេលនេះ សម្រាប់គោល ដៅ ទីមួយ គឺសម្រេចបានភាគច្រើនហើយ ប៉ុន្តែវានៅសេសសល់តំបន់ មួយចំនួន ដែលមិនទាន់បានដោះមីន។ ដូច្នេះអាចចាត់ទុកថាការ ដោះមីន បានសម្រេចរហូតដល់៩៥ភាគរយ នៃតំបន់ដែលមាន សង្គ្រាម ហើយនឹងនៅសល់ប្រមាណ៥ភាគរយ ត្រូវបញ្ចប់ឱ្យអស់ មីនត្រឹមឆ្នាំ២០២៥ខាងមុខនេះ។

លើសពីនេះទៀតសម្ដេចតេជោបានបញ្ជាក់ថា គណបក្សប្រជាជនក ម្ពុជា បានរៀបចំយុទ្ធសាស្ត្រ ។ក្នុងនោះបានដាក់ចេញនូវ យុទ្ធសាស្ត្រ មួយ គឺបំផ្លាញចោលនូវគ្រាប់មីនឱ្យបាននៅក្នុងឆ្នាំ២០២៥ ដែល ជាយុទ្ធសាស្ដ្រការដឹកនាំប្រទេសសម្រាប់ឆ្នាំ២០២៣-២០២៨ ដែលនៅក្នុងខែមករានេះ គណបក្សប្រជាជនកម្ពុជានឹងបើក មហា សន្និបាត ដើម្បីអនុម័តនូវគោលនយោបាយរបស់ខ្លួនសម្រាប់ អាណត្តិ បន្ត។

សដម្ដេចតេជោានបន្ថែមថា ចំណែកឯនៅតាមបណ្ដោយព្រំដែន ជាមួយប្រទេសជិតខាង បើទោះបីវាមិនដាច់ស្រាច់អស់មីនជាស្ថាពរ ក៏ប៉ុន្តែតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់នោះ នឹងក្លាយ ទៅជាតំបន់ដែលមានការផ្លាស់ប្ដូរទំនិញ មិនមែនជា តំបន់ប្រយុទ្ធ នោះឡើយ។
ទាក់ទងរឿងនេះ ឯកឧត្តម លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថាកន្លងមកប្រទេសចិនបានគាំទ្រ និងចូលរួមក្នុងជួយ ប្រទេសកម្ពុជា ដើម្បីធ្វើការសម្អាតមីនអស់រយៈពេលជា ច្រើន ឆ្នាំមកហើយ។ លោកក៏រំពឹងទុកថា មិត្តចិនក៏បន្តជួយឱ្យ បាន បន្ត បន្ថែមទៀត ដើម្បីសម្រេចទស្សនវិស័យរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឃើញប្រទេសកម្ពុជាអស់មីនត្រឹមឆ្នាំ២០២៥នេះឲ្យបានជោគជ័យ។
ឯកឧត្តម លី ធុជ បញ្ជាក់ថា៖ «អ៊ីចឹងកន្លងមកប្រទេសចិន បានជួយ ថវិកា ជាហិរញ្ញវត្ថុ ជាការបណ្ដុះបណ្ដាល និងជាសម្ភារ។ ដូច្នេះយើង ពិតជាអរគុណសម្ដេចតេជោខ្លាំងណាស់ក្នុងនាមជាប្រជាពលរដ្ឋរបស់យើង ដែលមានជាងមួយលាននាក់កំពុងរស់នៅក្នុងតំបន់ ជាតិផ្ទុះពី សង្គ្រាមនាពេលបច្ចុប្បន្ននេះ។ អ៊ីចឹងយើងអបអរសាទរ នឹងអរគុណ ជាខ្លាំងដែលសម្ដេច ស្នើសុំមិត្តចិនរបស់យើងឱ្យជួយ ការងារមីន នេះ»។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ អង្គការ MAG បានរំដោះផ្ទៃមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ១២៤,៧ គីឡូម៉ែត្រ ក្រឡា រកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន ៨៤.១៨៨ គ្រាប់ គ្រាប់បែកចង្កោម ៣២.១៧១ គ្រាប់ និងសំណល់ជាតិផ្ទុះពី សង្រ្គាម ដទៃទៀត ២៨៨.០៤៩ គ្រាប់ ដោយមានអ្នកទទួលផលជាង ពីរ លាននាក់ ព្រមទាំងបានអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ គ្រឿង ផ្ទុះចំនួន ៣៧.៧១០ លើក៕
ដោយ៖ជា សុខនី

ads banner