លំផាត់ស្ថានីយផូស៊ីលឈើ ដ៏គួរជាទីចាប់អាមរម្មណ៍មួយកន្លែងនៅ ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ស្ថានីយផូស៊ីលឈើលំផាត់ (Lum Phat Petrified wood Fossil Site) ដែលស្ថិតនៅ ភូមិសាយ៉ស ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី គឺជាទីកន្លែងផូស៊ីលឈើដ៏គួរជាទីចាប់អារម្មណ៍មួយកន្លែងនៅប្រទេសកម្ពុជា។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ កន្លងមកក្រុមការងារជំនាញរបស់ក្រសួងបរិស្ថានបានចុះពិនិត្យ ស្ថានីយផូស៊ីលដើមឈើថ្ម ក្នុងឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ។
ប្រភពខាងលើនេះបានបញ្ជាក់ថា៖តំបន់ផូស៊ីលដើមឈើថ្មនេះ បានផុសឡើងនៅក្នុងបរិវេណប្រមាណ ៥០០គុណ ៥០០ម៉ែត្រ តាមដងទន្លេស្រែពក ដែលមានរយៈកម្ពស់ ប្រមាណ ១០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ផូស៊ីលទាំងនេះមិនទាន់មានការបំផ្លាញ នៅឡើយទេ ទីតាំងនេះមានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ។ ក្រុមការងារបានចុះ សិក្សាបឋមនៅខែមេសា ឆ្នាំ២០១៩ បានពិនិត្យ និងប្រមូលទិន្នន័យផូស៊ីលដើមឈើ មានចំនួន ៣៥ដើម ដែលបានលេចចេញជាផ្នែកខ្លះនៅលើផ្ទៃដី (រូបទី៧៧-៨០)។ ក្នុង នោះផងដែរក្រុមការងារក៏បានជួបបំណែកផូស៊ីលពពួកតាលព្រឹក្ស (Palm Plant) ដែលស្រដៀងពពួកដើមត្នោតផងដែរ (រូប៨០)។ តំបន់នេះត្រូវបានកំណត់អាយុកាល នៅស័ក Mesozoic (មេសូស្យូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) (២០១,៣- ១៤៥ លានឆ្នាំ) ៕ ដោយ៖ម៉ាដេប៉ូ