ក្រុមក្លឹបម៉ូតូ BMW កម្ពុជា ចែករំលែកក្តីស្រលាញ់ដល់ កុមារ ប្រជាពលរដ្ឋ នៅតាមទីជនបទតំបន់ដាច់ស្រយាល

ខេត្តព្រះវិហារ៖ លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូ BMW កម្ពុជា បានគូសបញ្ជាក់ថា ដើម្បីចែករំលែកនូវក្តិស្រលាញ់ និងសកម្មភាពមនុស្សធម៌ ដល់កុមារ នៅទីជនបទដាច់ស្រយាល ក្រុមម៉ូតូ BMW កម្ពុជា តែងតែធ្វើដំណើរនៅថ្ងៃចុងសប្តាហ៍ឬ ថ្ងៃសម្រាក ក្នុងន័យលម្ហែរកម្សាន្តបែបកីឡាទៅបណ្តារាជធានីខេត្តនៅទីជិតឆ្ងាយ ។

លោកបានបន្ថែមថា ក្រៅពីការធ្វើដំណើរនេះ ក្រុមក្លឹបម៉ូតូ BMW កម្ពុជា តែងតែផ្សារភ្ជាប់សកម្មភាពនេះទៅនិងការចូលរួមជួយសង្គម តាមរយៈការចុះពិនិត្យ មើលនិងដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង ដែលបានមកពីការរៃអង្គាសក្រុមសមាជិកកីឡា ។

ដោយឡែកតាមរយៈសំណូមពររបស់ថ្នាក់ដឹកនាំស្រុក នាយកសាលា ក៏ដូចជាប្រជាពលរដ្ឋ ក្រុមក្លឹបម៉ូតូ BMW កម្ពុជា បានជួយដល់សាលាបឋមសិក្សាខ្នា ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហា ដោយបានឧបត្ថម្ភនូវ បង់អង្គុយ សម្ភារ បង្រៀន, បណ្ណាល័យ, សម្ភារកីឡា សម្ភារសិក្សា កាតាប សិស្ស និងកាតាបជូនគ្រូ, ជាមួយគ្នានេះ ក៏បានផ្តល់ជូនជាមួយ ថវិកាដល់សិស្ស លោកគ្រូ អ្នកគ្រូ និង ចាស់ជរាចាស់ជរាក្រីក្រ ៤០នាក់ផងដែរ។

លោក អ៊ុ ប៊ុនរ៉េត បានគូសបញ្ជាក់ផងដែរថា សកម្មភាពមនុស្សធម៌ត្រូវបានធ្វើឡើងស្របពេលក្រុមក្លឹបម៉ូតូBMWកម្ពុជា ត្រូវបានបង្កើតឡើងចាប់២០១៦ មកទល់និងពេលបច្ចុប្បន្ននេះដែលមានរយៈពេល៨ឆ្នាំមក និងមានសមាជិកក្លិប២០០នាក់។ អ្វីដែលក្លឹបធ្វើសកម្មភាពទាំងអស់នេះ គឺដើម្បីផ្សារភា្ជប់ពីសកម្មភាពអ្នកស្រាលាញ់វិស័យជិះម៉ូតូមកចូលរួមការជួយសង្គម ការផ្សព្វផ្សាយការប្រើប្រាស់មួកសុវត្តិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

បន្ថែមពីនេះ ក្រុមក្លឹបម៉ូតូBMWកម្ពុជា ក៏បានចូលរួមចំណែកធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យចូលរួមជួយថែរក្សាបរិស្ថាន តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងបានជួយដល់ដោះស្រាយតម្រូវការប្រើប្រាស់ជាក់ស្តែងនៅតាមតំបន់ដាច់ស្រយាល ក្នុងនោះមានអណ្តូងទឹក ដែលធ្លាប់ត្រូវបានជួយច្រើន៕ ដោយ ៖ ង៉ាន់ ទិត្យ
ឈ្មោះខ្ញុំ អ៊ុ ប៊ុនរ៉េត

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner