មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធ ការលើកឡើងរបស់ បណ្ដាញសង្គមសារព័ត៌មានមួយឈ្មោះ សារព័ត៌មាន កម្ពុជាឈ្នះ ពីករណីមានបុគ្គល ម្នាក់អះអាង ថាខ្លួនជាមន្ត្រីបរិស្ថាន ដែលបានជម្រិតទាប្រាក់ពីប្រជាពលរដ្ឋ

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធនូវការលើកឡើងរបស់ បណ្ដាញសង្គមសារព័ត៌មានមួយឈ្មោះ សារព័ត៌មាន កម្ពុជាឈ្នះ បានធ្វើការបង្ហោះ ពីករណីមានបុគ្គល ម្នាក់អះអាង ថាខ្លួនជាមន្ត្រីបរិស្ថាន ជាអ្នកជំនាញទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ដែលបានជម្រិតទាប្រាក់ពីប្រជាពលរដ្ឋ។

បើយោងតាមសេចក្តីប្រកាសរបស់ មន្ទីរបរិស្ថានខេត្តក្រចេះ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ មានខ្លឹមសារថា មន្ទីរបរិស្ថានខេត្តក្រចេះ បានសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខ មកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថានដើម្បីធ្វើការទប់ស្កាត់បទ ល្មើស ធនធានធម្មជាតិ តែការពិតជនទាំងអស់នេះបានធ្វើការអុកឡុក បំពុលសង្គមដោយយកឈ្មោះបរិស្ថានជាគោល ក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។

ថ្មីៗនេះយោងតាម បណ្ដាញសង្គមសារព័ត៌មានមួយឈ្មោះ សារព័ត៌មាន កម្ពុជាឈ្នះ បានធ្វើការបង្ហោះ ពីករណីមានបុគ្គល ម្នាក់អះអាងថាខ្លួនជាមន្ត្រីបរិស្ថាន ជាអ្នកជំនាញទប់ស្កាត់បទល្មើស ធនធានធម្មជាតិ មកធ្វើការឃាត់ ម៉ូតូរ៉ឺម៉ក ដឹក និងតុបន្តិចបន្តួចរបស់ប្រជាពលរដ្ឋលក់ដូរចិញ្ចឹមក្រពះ ដើម្បីជម្រិតទារប្រាក់គាត់ ដែលប្រព្រឹត្តទៅនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ការក្លែងបន្លំជាមន្ត្រីបរិស្ថានមកប្រើប្រាស់នេះ វាជាមធ្យោបាយមួយដើម្បីដើរជម្រិតទារប្រាក់ប្រជាពលរដ្ឋ ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner