ទឹកជំនន់នៅហ្វីលីពីន បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន ចេញ ពី ផ្ទះ នៅថ្ងៃបុណ្យណូអែល
ម៉ានីល៖មន្ត្រីហ្វីលីពីនបាននិយាយថា ទឹកជំនន់ជន់ឡើងខ្លាំងក្នុង ថ្ងៃបុណ្យណូអែលបង្ខំឱ្យមានការជម្លៀសមនុស្សជិត៤៦ ០០០ នាក់ ចេញពីផ្ទះសម្បែង។នេះបើតាមCNAដែលចេញផ្សាយនៅ ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២។
ក្រុមមន្ត្រីបានបន្ថែមថា មនុស្សពីរនាក់បានស្លាប់ និងប្រាំបួននាក់ ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្ករឱ្យទឹកជន់ លិចផ្នែកខ្លះកោះមីនដាណាវ។ គ្រោះមហន្តរាយនេះបានរំខាន ការប្រារព្ធពិធីដ៏បុណ្យណូអែលនៅប្រទេសនេះ។
បុគ្គលិកក្រុមសង្គ្រោះម្នាក់បានប្រាប់ AFP តាមទូរស័ព្ទថា មនុស្ស ចំនួន៣៣ ០០០នាក់ ក្នុងចំណោមមនុស្ស៤៥ ៧០០នាក់ដែល ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេថា ៖«ទឹកបានជន់ឡើង ត្រឹមចុងដង្ហើមមនុស្សពេញវ័យ នៅក្នុងតំបន់មួយចំនួន។ប៉ុន្តែ នៅថ្ងៃទី២៦ខែធ្នូនេះភ្លៀងបានរាំងវិញហើយ»។
ឆ្មាំសមុទ្រប្រាប់អ្នកកាសែតថា ខ្លួនបានជួយសង្គ្រោះសមាជិក នៃគ្រួសារជាច្រើននៅក្នុងទីក្រុង Ozamiz និងទីក្រុង Clarin ។
នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន បានរងការវាយប្រហារដោយអាកាសធាតុអាក្រក់ ខណៈប្រទេស នេះ ជាប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។ ហ្វីលីពីន មានប្រជាជនសរុបប្រមាណជាង១១០លាននាក់ បានចាប់ផ្តើមថ្ងៃឈប់សម្រាកបុណ្យណូអែល ហើយមនុស្ស រាប់លាននាក់ធ្វើដំណើរពីកន្លែងបំពេញការងារទៅស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំគ្រួសារក្នុងអំឡុងពេលនេះ។
ឆ្មាំឆ្នេរសមុទ្រក៏បាននិយាយថា ខ្យល់បក់ខ្លាំង និងរលកធំៗបាន ពន្លិចទូកនេសាទនៅថ្ងៃបុណ្យណូអែល នៅឯឆ្នេរសមុទ្រនៃកោះ Leyte ។ សមាជិកនាវិកពីរនាក់បានស្លាប់ ខណៈ ប្រាំមួយនាក់ ផ្សេង ទៀតត្រូវបានជួយសង្គ្រោះ។
ប្រទេសហ្វីលីពីន ជាប្រទេសមួយនៅប្រជុំកោះក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះកាន់តែមានកម្លាំងខ្លាំងឡើង នៅពេលដែលផែនដីកាន់តែឡើងកំដៅ៕ ដោយ៖ វណ្ណ ស័ក្ដិ