អ្នកនិពន្ធ ជាន សេងហ៊ាង៖ យុវជនដែលអានសៀវភៅ ជាយុវជនគំរូ
ភ្នំពេញ៖យុវអ្នកនិពន្ធម្នាក់អះអាងថា យុវជនដែលអានសៀវភៅ ជា យុវជនគំរូដែលអាចបន្តវេនដឹកនាំទៅថ្ងៃអនាគតបាន។នេះបើតាម ការបញ្ជាក់របស់លោក ជាន សេងហ៊ាង ដែលជាអ្នកនិពន្ធ ជំនាន់ ថ្មី។
លោក សេងហ៊ាង បានឱ្យតម្លៃយ៉ាងខ្ពស់ទៅលើអំណាន និង សំណេរ។លោកអះអាងថា ៖«ខ្ញុំយល់ថាល្អ ព្រោះការតែងនិពន្ធ គឺជាចលនាមួយដែលជំរុញ និងលើកទឹកចិត្តដល់វិស័យ អក្សរសាស្រ្តជាតិនិងការអាននៅកម្ពុជា។
ការតែងនិពន្ធបានបញ្ជាក់យ៉ាងច្បាស់អំពីការរីកលូតលាស់នៃចិត្តគំនិត និងអាចធ្វើឱ្យអ្នកអាចអាចវិវឌ្ឍន៍ទៅរកគំនិតជឿនលឿន ឈាន ដល់ទិសដៅ ៤.០ នៃបច្ចេកវិទ្យាថ្មីតាមសម័យកាល នា ពេលបច្ចុប្បន្ននេះ»។
លោកបន្តថា ៖«សូមយុវជនទាំងអស់មេត្តាចូលរួមស្នេហា វិស័យ តែងនិពន្ធ ការអានសៀវភៅ ប្រកបទៅដោយឆន្ទៈ មនសិការ ក្នុងការចូលរួមលើកស្ទួយអក្សរជាតិ ភាសាជាតិ វ្បធម៌ជាតិ ព្រមទាំងឱ្យតម្លៃនូវអ្វីដែលខ្លួនមាន។ សូមប្អូនៗយុវជននៃជាតិ ខ្មែរដែល ជាសសរទ្រូងបន្តវេនគ្រប់រូប ងាកមកចាប់កាន់សៀវភៅ ស្វះស្វែងសិក្សាអំពីខ្លួនឱ្យច្បាស់ និងរួតរះតម្រង់ទិសសិក្សារបស់ ខ្លួនឱ្យជាក់លាក់ កុំមានការធ្វេសប្រហែសហើយ ដើម្បីឱ្យ ជាតិ កម្ពុជាយើងមានការរីកចម្រើនលូតលាស់កាន់តែខ្លាំង។ ប្រទេស ដែលខ្លាំង គឺមានប្រជាជនខ្លាំង ប្រជាជនដែលខ្លាំង គឺជាប្រជាជន ដែលមានចំណេះដឹងខ្លាំង ហើយយុវជន ដែល អានសៀវភៅ ជា យុវជនគំរូដែលអាចដឹកនាំបន្តវេនបាន»។
លោក សេងហ៊ាង បានបង្កើតស្នាដៃតែងនិពន្ធ ក្នុងឆ្នាំ២០១៨។ លោកបាននិពន្ធ និងបោះពុម្ពសៀវភៅកំណាព្យមានចំណងជើងថា “ម៉ែខុសពីកូន” ដែលសៀវភៅម៉ែខុសពីកូននេះ បាននិយាយរៀប រាប់ ពីទុក្ខលំបាករបស់ម៉ែប្រឹងប្រែងចិញ្ចឹមកូនឱ្យបានធំធាត់ បានសិក្សារៀនសូត្រ និងមានការងារល្អ តែកូនវិញបែរជាមិន សូវខ្វល់ខ្វាយចិញ្ចឹមម្ដាយ។
ក្រោយពីបានបញ្ចប់បរិញ្ញាបត្រ ក្នុងឆ្នាំ២០២០ លោកបាននិពន្ធ និងបោះពុម្ពសៀវភៅជា សំណេរពាក្យរាយមួយក្បាល ទៀត ដែល មានចំណងជើងថា “ខួរក្បាលច្រែះចាប់” ហើយអត្ថន័យ សំខាន់ នៃសៀវភៅ នេះ គឺចង់បង្ហាញថា ខួរក្បាលរបស់មនុស្សម្នាក់ៗ ប្រៀបដូចជាឧបករណ៍ធ្វើពីលោហៈមួយចំនួនដែលបានទុកចោលហើយមិនប្រើ វាមានការខូចខាតបង្កទៅជាច្រែះចាស់គំរឹល ខួរក្បាលប្រសិនបើធ្វើអ្វីដែលមិនបានគិតក៏មានសភាពដូចដែកច្រែះអ៊ីចឹងដែរ ប៉ុន្តែបើយើងចំណាយពេលគិត គឺយើងកំពុងតែ សម្អាតខួរក្បាលដែលច្រែះចាប់។
ក្នុងឆ្នាំ២០២១ លោកបានចងក្រងនិងរៀបរៀងសៀវភៅសំណេរ កំណាព្យ វេយ្យាករណ៍។ ហើយក្នុងឆ្នាំ២០២២នេះ លោកកំពុង រៀបចំបោះពុម្ពសៀវភៅក្រោមចំណងជើងថា “វាចាចិត្តគ្រូ និងភ្លេង ខ្មែរ”។
បច្ចុប្បន្ន សេងហ៊ាង កំពុងបំពេញការងារជាប្រធានក្រុមប្រឹក្សា ភិបាល និងជាគ្រូបង្គោលបង្រៀនផ្នែកតែងនិពន្ធនិងសូត្រកំណាព្យ ក្នុងសមគមកំណាព្យកូនខ្មែរ ព្រមទាំងជាគ្រូបង្រៀនកម្រិតឧត្តម សិក្សា បរិញ្ញាបត្រ បង្រៀននៅវិទ្យាល័យ ហ៊ុនសែន ប៉េងហួត ស្វាយតានាន់ ឯកទេសអក្សរសាស្រ្តខ្មែរ។
សេងហ៊ាងជាគ្រូបង្រៀន និងជាអ្នកនិពន្ធវ័យក្មេងលោក ជាន សេងហ៊ាង កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៧ មានទីកំណើត នៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
កាលពីបឋមសិក្សា ឆ្នាំ២០០៣-២០០៧ សិក្សានៅសាលា បឋមសិក្សាហ៊ុនសែន ស្វាយសាច់ភ្នំ ហើយឆ្នាំ២០០៧-២០០៩ បានផ្លាស់មកសិក្សានៅសាលាបឋមសិក្សាព្រែកដំបូក។
ឆ្នាំ២០០៩-២០១៥ លោកបានសិក្សានៅសាលាវិទ្យាល័យ ព្រែកដំបូក រហូតបញ្ចប់មធ្យមសិក្សាទុតិយ្យភូមិ។ក្រោយពី ប្រលងជាប់បាក់ឌុបក្នុងឆ្នាំ២០១៥លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអក្សរសាស្រ្តខ្មែរ និងក្នុងឆ្នាំ ដដែលបានសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញ គំនូរវិចិត្រកម្ម ហើយបានបញ្ចប់បរិញ្ញាបត្រក្នុង ឆ្នាំ២០១៩។
បន្ទាប់មកឆ្នាំ២០២០ លោកបានប្រឡងជាប់ជាគ្រូបង្រៀន កម្រិត ឧត្តមសិក្សាបរិញ្ញាបត្របង្រៀននៅវិទ្យាល័យ។
លោកបានបង្កើតក្លឹបកំណាព្យដែលមានឈ្មោះថា ក្លឹប កំណាព្យកូនខ្មែរ និងមានតួនាទីជាប្រធានក្លឹប។ ដោយ សេចក្ដីស្រឡាញ់ពេញចិត្តលើកំណាព្យខ្មែរ និងចង់ពង្រឹក ក្លឹបកំណាព្យកូនខ្មែរឱ្យកាន់តែធំជាងមុន ក្នុងឆ្នាំ២០១៩ លោកបានបង្កើតសមាគមដែលមានឈ្មោះថា សមាគម កំណាព្យកូនខ្មែរ ហើយលោកមានតួនាទីជាប្រធានក្រុម ប្រឹក្សាភិបាល គ្រប់គ្រងរួម និងជាគ្រូបង្គោលផ្នែកតែងនិពន្ធនិង សូត្រកំណាព្យក្នុងសមាគម៕ ដោយ៖ ហ៊ួន ស៊ីឡូន