គណៈកម្មការទី៥ នៃព្រឹទ្ធសភា ៖ បញ្ហាប្រឈមគួរឲ្យចាប់អារម្មណ៍ គឺគ្រឿងញៀនដែលឧក្រឹដ្ឋជនតែងតែលួចលាក់គ្រប់រូបភាពធ្វើចរាចណ៍ឆ្លងកាត់ ដោយខុសច្បាប់ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា មានប្រសាសន៍ថា ៖ បញ្ហាប្រឈមគួរឲ្យចាប់អារម្មណ៍ គឺគ្រឿងញៀនដែលឧក្រឹដ្ឋជនតែងតែលួចលាក់គ្រប់រូបភាពធ្វើចរាចណ៍ឆ្លងកាត់ដោយខុសច្បាប់ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ និងត្រូវពង្រឹងការទប់ស្កាត់បង្ក្រាបឲ្យខាងតែបាន ។

ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការទី៥នៃព្រឹទ្ធសភា ចុះពិនិត្យផ្ទាល់ ពីទិដ្ឋភាព នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និង ការងារឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងបញ្ហាផ្សេងៗនៅតំបន់នោះផងដែរ ។

ក្រោយកិច្ចពិភាគ្សា ឯកឧត្តម ឈិត គឹមយាត សន្យានាំយកនូវរាល់បញ្ហាប្រឈម និងការខ្វះខាតផ្សេងៗរបស់មន្ត្រីច្រកទ្វារទៅជម្រាបជូនដល់សម្តេចប្រធានព្រឹទ្ធសភាឲ្យបានដឹង និងស្វែងរកដំណោះស្រាយ ៕ ដោយ ៖ ដេង ម៉ាវិន

ads banner