ក្រុមហ៊ុនម្រេចខ្មែរពង្រីកខ្លួនដល់ទីផ្សារអន្តរជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ដំណាំម្រេចគឺជាផលិតផលកសិកម្មដែលគេប្រើ ជា គ្រឿង ទេសក្នុងមុខម្ហូប និងត្រូវបានដាំស្ទើរតែ គ្រប់ខេត្តនៃ ប្រទេសកម្ពុជា។នៅក្នុងការនាំចេញទាំងនោះ ក្រុមហ៊ុន សិលាផេបភើរ ជាក្រុមហ៊ុនដែលផ្ដោតលើការកែច្នៃម្រេច ទៅ ជាផលិតផលសម្រេចមួយដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក។

ស្ថាបនិកក្រុមហ៊ុនឱ្យដឹងថា សិលាផេបភើរ (Sela Peper) ការចាប់យកទីផ្សារអន្តរជាតិគឺអាស្រ័យលើស្តង់ដារ ចំណី អាហារដែលក្រុមហ៊ុនខ្លួនមាន។ ដូច្នេះហើយក្រុមហ៊ុនមួយ នេះបានខិតខំប្រឹងប្រែងពង្រឹង គុណភាពដើម្បីឱ្យស្រប ទៅនឹងលក្ខខណ្ឌស្តង់ដារធំៗ។

អ្នកនាង ស៊ឹង សុផា ដែលជានាយិកាគ្រប់គ្រងនៃក្រុមហ៊ុន សិលាផិបភើរ ខូអិលធីឌី បានឱ្យដឹងថា កន្លងមកក្រុមហ៊ុន របស់ខ្លួនសម្រេចបាននូវវិញ្ញាបនបត្រសុវត្ថិភាពនិងស្តង់ដារអរន្តរជាតិដូចជា BRC, Sedex ( SMETA 4 Pillars ) ISO 22000, ISO 140001 , ISO 9001, OU and Halal និង Organic ( EU, USDA & JAS )។នៅក្នុងឆ្នាំ២០២៣ ឆាប់ៗ ខាងមុខ នាយិកាគ្រប់គ្រងក្រុមហ៊ុន រូបនេះ ក៏មានគម្រោង បន្ត យកស្តង់ដារ Rain Forest Alliance ផងដែរដោយមើល ឃើញ ការព្រួយ បារម្ភរបស់សកលលោកអំពីរបញ្ហាបម្រែ បម្រួល អាកាសធាតុ និងតម្រូវការទីផ្សារ។

អ្នកនាង ស៊ឹង សុផា បញ្ជាក់ថា ស្តង់ដារអន្តរជាតិទាំងអស់នោះ វត្តមាននៃម្រេចរបស់ក្រុមហ៊ុន Sela Pepper បានលេចឡើង នៅលើទីផ្សារប្រទេសជាច្រើនដូចជា៖ «ផលិតផលសិលា ផេបភើរមានលក់នៅប្រទេសជប៉ុន ៥០០ កន្លែងនិង online platform, ប្រទេសប៉ូឡូញ ក្នុងទីក្រុងវ៉ាសូវី ប្រទេសកូរ៉េ ប្រទេសថៃ ហុងកុង។ យើងក៏នាំចេញទៅ ប្រទេសអាល្លឺម៉ង់ វៀតណាម តៃវ៉ាន់ ជាផលិតផលពាក់កណ្ដាលសម្រេច»។

នាយិកាក្រុមហ៊ុនរូបនេះបន្តថា៖ «ក្នុងឆ្នាំ២០២៣យើងមាន គម្រោងជំរុញការនាំចេញទៅកាន់ ប្រទេសចិន ប្រទេសកូរ៉េ ប្រទេសជប៉ុន និង សហពន្ធ័អឺរ៉ុប។ការយកចិត្តទុកដាក់ ខ្ពស់ជាមួយកសិករម្រេច ដើម្បីធានាបាននូវផលិតផលដែល មានគុណភាពល្អដាច់គេ»។

បើក្រឡេកមើលពីទីផ្សារក្នុង ស្រុក ឯណោះវិញអ្នកនាង ស៊ឹង សុផា បានមានប្រសាសន៍ថា៖ «យើងសង្កេតឃើញថាទីផ្សារ ក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែ ប្រជាជនចាប់ផ្ដើមយល់ដឹងពីសុវត្តិភាពចំណីរអាហារ និង បង្កើននូវការគាំទ្រផលិតផលក្នុងស្រុក ម្យ៉ាងទៀតក៏ដោយ សារការររីកចម្រើននៃវិស័យកែច្នៃចំណីរអាហារផងដែរ។»

នាយិកាក្រុមហ៊ុនខាងលើបានរៀបរាប់អំពីសកម្មភាពនានាដែលក្រុមហ៊ុនតែងតែធ្វើដើម្បីពង្រឹងគុណភាពម្រេចដូចជាចុះតាមដានពីការដាំដុះ និងប្រមូលផល បង្ហាត់បង្ហាញពីការថែទាំ កត់ត្រា ពីបញ្ហាដែលកសិករជួបប្រទះ ព្យាយាមស្វែងរកជំនួយ និង ជំនាញ បច្ចេកទេសផ្សេងៗសម្រាប់វិស័យម្រេច និងការកែច្នៃ ដាក់នូវកិច្ចសន្យាកសិកម្ម និងផ្ដល់តម្លៃខ្ពស់ទៅលើផលិតផល ល្អ ព្រមទាំងបង្កើតឱ្យមានការចូលរួមផ្ដល់មតិ យោបល់ល់បញ្ហា ម្រេចទូទៅផងដែរ។

ជាចុងក្រោយអ្នកនាងក៏មិនភ្លេចរំលេចពីការខិតខំប្រឹងប្រែងនិងការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលក្នុងការបើកទីផ្សារដ៏ធំទៅកាន់ប្រទេសចិននិងទីផ្សារដទៃទៀតដូចជា FTAKorea, RCEP, UEA ដែលកំពុងធ្វើការចរចាផងដែរ។

នៅកម្ពុជាមានផ្ទៃដីចម្ការម្រេចមានប្រហែល ៦ ០០០ហិកតា (នៅខេត្តចំនួន ១៨) ។ក្នុងនោះចម្ការម្រេចមានច្រើន នៅ ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៕
ដោយ៖ កែវ បុស្បា

ads banner