តំបន់ជាច្រើននៃប្រទេសថៃនឹងចុះត្រជាក់ខុសធម្មតា

ថៃ៖ អាជ្ញាធរឧតុនិយមថៃបានជូនដំណឹងពីស្ថានភាព អាកាស ធាតុដែលនឹងចុះត្រជាក់គ្របដណ្ដប់លើស្ទើពេញប្រទេសដោយឥទ្ធិពលពីប្រទេសចិន។សារព័ត៌មានthaipbsផ្សាយថា នៅ តំបន់ភាគខាងជើង និងភាគឦសាន សីតុណ្ហភាពនឹងធ្លាក់ចុះ ចន្លោះពី២ទៅ៤អង្សាសេ និង នៅតំបន់ផ្សេងទៀតនៃប្រទេស លើកលែងតែភាគខាងត្បូងសីតុណ្ហភាពធ្លាក់ចុះពីដោយ១ទៅ៣អង្សាសេ។

នាយកដ្ឋានឧតុនិយមបានព្យាករណ៍នៅថ្ងៃព្រហស្បតិ៍នេះថាក្នុងរយៈពេល២៤ម៉ោងក្រោយសីតុណ្ហភាពនៅតំបន់ភាគភាគឦសាន ២ទៅ៤អង្សាសេ ដោយសីតុណ្ហភាពអប្បបរមាស្ថិតនៅ ចន្លោះពី១៣ទៅ១៨អង្សាសេ។

ចំពោះតំបន់ខ្ពស់ដូចជាភ្នំនិងខ្ពស់រាបសីតុណ្ហភាពអប្បបរមានៅធ្លាក់ដល់៦ទៅ១១អង្សាសេ។
ប្រភពដដែលព្យាករណ៍ថា នៅទីក្រុងបាងកកនិងខេត្តជាប់ បាងកកសីតុណ្ហភាពនឹងធ្លាក់ចុះពី១ទៅ៣អង្សាសេដែលសីតុណ្ហាភាពអប្បបរមាធ្លាក់ដល់១៩ទៅ២១អង្សាសេ។

ចំពោះនៅតំបន់ភាគខាងជើងសីតុណ្ហភាពនឹងធ្លាក់ចុះពី១ទៅ៣អង្សាសេមកនៅអប្បរមា១៤ទៅ១៨អង្សាសេ ដោយមាន ភ្លៀងធ្លាក់ដោយកន្លែងតាមការ ក្នុងខេត្ត ឈៀងម៉ៃ ឈៀងរ៉ៃ ផាយ៉ាវ និងខេត្តណាន។ល។

តំបន់ភ្នំក៏ត្រូវបានគេរំពឹងថានឹងត្រជាក់ជាងមុនដែរ ដោយ សីតុណ្ហភាពអប្បរមានៅត្រចន្លោះពី៣អង្សាទៅ១១អង្សាសេ។ ខេត្តភាគកណ្តាល លើកលែងតែទីក្រុងបាងកកត្រូវបាន ព្យាករណ៍ ថានឹងមានខ្យល់បក់ខ្លាំង ជាមួយនឹងសីតុណ្ហភាព ធ្លាក់ចុះពី១ទៅ៣អង្សាធ្វើសីតុណ្ហភាពអប្បបរមា មានពី ១៧-១៨ អង្សារសេ។

តំបន់ភាគខាងកើតក៏នឹងមានខ្យល់បក់ខ្លាំង ហើយ សីតុណ្ហភាពនឹងធ្លាក់ចុះពី១ទៅ៣អង្សាសេមកនៅអប្បបរមាពី១៧ដល់២២អង្សាសេ។ អាជ្ញាធរថៃអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះស្ថានភាពសីតុណ្ហភាពចុះត្រជាក់បែបនេះ ខណៈដែលអាជ្ញាថៃនឹងជូន ដំណឹង ជា ថ្មីប្រសិនណាមានការប្រែប្រួលណាមួយ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner