សម្ដេចតេជោ ហ៊ុន សែន៖ មានតែបក្សប្រជាជនកម្ពុជាទេ ដែលអាចធានាស្ថិរភាពនយោបាយកម្ពុជា
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន លើក ឡើងថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែល មាន សមត្ថភាពអាចគ្រប់គ្រងស្ថិរភាពនយោបាយកម្ពុជាបាននិងអាចនាំមកនូវសន្តិភាព ដែលវត្តមានគណបក្សនេះជាង ៤៤ឆ្នាំមកនេះ ជាតឹកតាងបង្ហាញស្រាប់។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះកាលពីថ្ងៃទី០២ ខែមករាសម្ដេចតេជោ ហ៊ុន សែន បាន សង្កត់ ធ្ងន់ថា គ្មានគណបក្សណាដែលមានសមត្ថភាពគ្រប់គ្រាន់មកជំនួស តំណែងគណបក្សប្រជាជនកម្ពុជាលោកឡើយ។
សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ទៀតថា៖ «យើងអាចកសាង ប្រទេសបាន គឺផ្តើមចេញពីសន្តិភាព ហើយក្នុងនាមគណបក្ស ប្រជាជនកម្ពុជា និងក្នុងនាមរាជរដ្ឋាភិបាល អរគុណចំពោះ ប្រជា ជននៅក្នុងខេត្តក្រចេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ដែល បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា»។
ចំណែកឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជាមានប្រសាសន៍ថា ក្នុងរយៈពេលប្រមាណ ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានចូលរួមចំណែកកសាងសន្តិភាព និងស្ថិរភាពដល់កម្ពុជា។ តួយ៉ាង ការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ការចូលរួមស្វែងរកកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ការបង្កលក្ខណៈអំណោយផលដល់ការរៀបចំការ បោះឆ្នោតដោយអ៊ុនតាក់(UNTAC) ជាស្ថាបនិកនយោបាយបិទ បញ្ចប់ សង្គ្រាមស៊ីវិលពេញលេញនៅឆ្នាំ១៩៩៨ ការឯកភាពជាតិ ការធ្វើសមាហរណកម្មប្រទេសទៅក្នុងតំបន់និងសាកលលោក និងជាពិសេសកិច្ចការអភិវឌ្ឍប្រទេស។
ឯកឧត្តមបានថ្លែងទៀតថា ៖ «បើគ្មានគណបក្សប្រជាជនកម្ពុជាទេ មានតែគណបក្សប្រឆាំង ដែលមិនអាចធានាដល់សន្តិភាពនិង ស្ថិរភាព នយោបាយ ព្រោះគណបក្សប្រឆាំងមានកម្មវិធី នយោ បាយ បែបខ្មែរក្រហម ព្រោះក្រុមបក្សប្រឆាំងសុទ្ធតែលើកឡើងពី នយោបាយ អរិភាពចំពោះសង្គមជាតិ និងបដិវាទកម្មនៅក្នុងសង្គម»។
ឯកឧត្តម សុខ ឥសាន បានបន្ថែមថា កម្មវិធីនយោបាយដែលក្រុម បក្សប្រឆាំងតែងប្រកូកប្រកាសជានយោបាយនាំដល់អស្ថិរភាពសង្គម ឬនាំភ្លើងសង្គ្រាម ដូចជាការចង់រឹបអូសទ្រព្យ សម្បត្តិអ្នកមាន ចែក ដល់អ្នកក្រ ការលុបបំបាត់បំណុលធនាគារជូនពលរដ្ឋ ជាដើម ដែល អាចនាំដល់ការបែកបាក់សង្គមជាតិ។
ចំណែកលោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យ សភា កម្ពុជាបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាក្នុងអំណាច គ្រប់ គ្រងប្រទេស បាននៅរួមទុក្ខរួមសុខជាមួយប្រជាជនកម្ពុជា តាំង ពី ក្រោយការដួលរលំរបស់របបខ្មែរក្រហមមក ហែលឆ្លងសម័យសង្គ្រាម ត្រជាក់ ការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយ រហូតមកដែល បាន ជួយរក្សាស្ថិរភាពដល់កម្ពុជា និងកសាងសន្តិភាពពេញលេញ ជាឧទាហរណ៍បញ្ជាក់ ដែលស្របនឹងទិដ្ឋភាពដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើង។
លោកបណ្ឌិតយង់ ពៅ គូសបញ្ជាក់ថា៖ បើគ្មានគណបក្សប្រជាជន កម្ពុជាបន្តកាន់អំណាច អាចមានអស្ថិរភាពនយោបាយ នេះអាច កើតឡើងដែរ ដោយសារតែគណបក្សប្រជាជនកម្ពុជា មានឬស គល់ រចនាសម្ព័ន្ធនយោបាយទៅដល់តាមមូលដ្ឋាន ដែលចាក់គ្រឹះបាន ៤៤ ឆ្នាំហើយ អ្វីៗដែលជាសមិទ្ធផលនៅក្នុងសង្គម គឺកើតចេញពី គណបក្ស ប្រជាជន។
លោកបណ្ឌិតយង់ ពៅ ក្នុងនាមលោកជាអ្នកវិទ្យាសាស្រ្តនយោបាយ បានអំពាវនាវក្រុមអ្នកនយោបាយទាំងអស់ទាំងគណបក្សកាន់អំណាច ទាំងគណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនៅខែ កក្កដា ខាងមុខ គួរតែបង្ហាញយុទ្ធសាស្រ្តដឹកនាំប្រទេសគោល នយោ បាយ ខ្លួនសម្រាប់អភិវឌ្ឍន៍ជាតិ ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕
ដោយ៖សំបាន ច័ន្ទដារ៉ា