អ្នកសិក្សារកឃើញថា ការអប់រំតាមបែបឌីជីថល នៅកម្ពុជា ប្រឈមនឹងឧបសគ្គមួយចំនួន
ភ្នំពេញ៖អ្នកជំនាញខាងសិក្សាអប់រំមួយចំនួនរកឃើញថា ការអប់រំតាមបែបឌីជីថលនៅកម្ពុជាប្រឈមនឹងឧបសគ្គមួយចំនួនដែលរដ្ឋាភិបាលត្រូវជម្នះ បើទោះជារដ្ឋាភិបាលបង្ហាញ ចេតនាចង់ជំរុញឱ្យក្រសួងអប់រំពន្លឿនកម្មវិធីអប់រំបែបឌីជីថលនេះក៏ដោយ។
ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍នៃ រាជបណ្ឌិត្យ សភា កម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង មាន ប្រសាសន៍ ថា ការយកចិត្តទុកដាក់លើការអប់រំតាមឌីជីថល ក្នុងបរិបទបច្ចុប្បន្នគឺជាចក្ខុវិស័យត្រឹមត្រូវស្របពេលស្ថានការណ៍សកលកំពុងមានទំនោរវិវត្តទៅក្នុងពិភពឌីជីថល។
លោកបានបញ្ជាក់ថា៖ «ជាសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ កម្ពុជាយើង មានវិវត្តខ្លួនជាសន្សឹមៗ ទៅហើយ ជាពិសេសនៅអំឡុងសម័យ កូវីដ១៩ នេះ ដែលវាបានជួយជំរុញឱ្យការត្រៀមខ្លួន របស់ កម្ពុជា ក្នុងវិស័យអប់រំឌីជីថលនេះ កាន់តែប្រញាប់ប្រញាល់ ថែម ទៀតផង »។
សម្រាប់លោកឈត ប៊ុនថង ដែលជាអ្នកស្រាវជ្រាវផ្នែកអប់រំ បានមើលឃើញថា៖« ឧបសគ្គដែលរារាំងកម្ពុជាក្នុងសំណើរ កសាង ខ្លួនក្នុងវិស័យអប់រំតាមបែបឌីជីថល នេះគឺចំណេះដឹង របស់ គ្រូបង្រៀននៅកម្ពុជាភាគច្រើននៅមានកម្រិត ក្នុងការប្រើ ប្រាស់ប្រព័ន្ធឌីជីថល ។ជាពិសេសគ្រូបង្រៀនវ័យចាស់ ខណៈ សិស្ស និស្សិតមួយចំនួនក៏មានចំណេះដឹងឌីជីថល នេះនៅ ទាបនៅឡើយ ស្របពេលកម្ពុជានៅមានការខ្វះខាតសម្ភារ អប់រំលើផ្នែកឌីជីថលនេះផង បូករួមកម្សោយប្រព័ន្ធសេវាកម្ម អ៊ីនធឺណិត និងសេវាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា មាន កម្រិតនៅឡើយទាំងតម្លៃថ្លៃសម្រាប់ពលរដ្ឋខ្មែរ និងសេវាកម្ម ទន់ខ្សោយ »។
លោកឈត ប៊ុនថង បន្ថែមថា ក្នុងទិសដៅកំណែទម្រង់ ប្រព័ន្ធអប់រំផ្នែកឌីជីថលនេះ ទាមទារឱ្យរដ្ឋាភិបាល ជា ពិសេសក្រសួងអប់រំ ធ្វើការស្រាវជ្រាវល្អិតល្អន់ទាំង ក្នុង ក្របខ័ណ្ឌតំបន់ និងសកលលោក។
លោកបញ្ជាក់ថា៖«ដើម្បីដឹងច្បាស់ពីនិន្នាការពិតប្រាកដដើម្បីស្ទាបស្ទង់កម្រិតស្តង់ដារអប់រំរបស់កម្ពុជាឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ដោយការពង្រឹងកម្មវិធីសិក្សា សមត្ថភាពគ្រូ បង្រៀន សម្ភារក្នុងមធ្យោបាយអប់រំ និងជាពិសេសកញ្ចប់ ថវិកាជាតិដើម្បីឆ្លើយតបនឹងកំណែទម្រង់»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកបណ្ឌិត ប៉ា ច័ន្ទរឿន គាំទ្រគំនិត ក្នងការពង្រឹងការអប់រំតាមបែបឌីជីថល ខណៈស្ថានការណ៍សាកលមិនមានភាពទៀងទាត់ ដែល អាចការអប់រំតាមប្រព័ន្ធនេះ អាចជួយទប់ស្កាត់ការ រីករាល ដាលជំងឺកូវីដ១៩ ដែលមិនទាន់មានស្ងប់ស្ងាត់នៅឡើយ រួមផ្សំជាការវិនិយោគរយៈពេលវែងដើម្បីជួយប្រជាពលរដ្ឋខ្មែរឱ្យសម្រេចបាននិងចូលរួមសកម្មក្នុងគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ជាតិ ក្នុងពេលខាងមុខ។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន យល់ថា៖«ឧបសគ្គក្នុងការ អប់រំតាម បែបឌីជីថល កន្លងមក យើងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល បើនិយាយសាមញ្ញ យើងខ្វះប្រព័ន្ធអ៊ីនធឺណិត សេវាទូរស័ព្ទ ដែលអនុញ្ញាតឱ្យគ្រូនិងសិស្ស អាណាព្យាបាល អាចចួលរួម ចំណាយក្នុងការប្រើប្រាស់និងជួយឱ្យកូនចៅរៀនតាមប្រព័ន្ធអ៊ីនធឺណិត។ ប្រជាពលរដ្ឋយើង ក៏ដូចជាសិស្សានុសិស្ស មាន ការ យល់ដឹងពីប្រព័ន្ធឌីជីថលនៅក្នុងកម្រិតទាបណាស់តាមរយៈក្រសួងប្រៃសេណីយ៍បង្ហាញហើយថា អ្នកមានចំណេះដឹងជា មូលដ្ឋានអំពីអ៊ីនធឺណិតហ្នឹងមានតែ ៣០ភាគរយទេ» ។
លោកបណ្ឌិតប៉ា ច័ន្ទរឿន អំពាវនាវឱ្យរដ្ឋាភិបាល និងផ្នែក ពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ខិតខំបង្កើន សមត្ថភាពអប់រំពាក់ព័ន្ធនឹងអក្ខរកម្មប្រព័ន្ធឌីជីថលទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគ្រួបង្រៀន ព្រមទាំងសិស្សានុសិស្ស ដើម្បីឲ្យមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងចូលរួមចំណែកក្នុងការអប់រំតាមរយៈប្រព័ន្ធឌីជីថលនេះ។
លោកប៉ាចាន់រឿនបញ្ជាក់៖« រដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធត្រូវប ង្កើនកិច្ចវិនិយោគលើការអប់រំលើផ្នែកនេះតួយ៉ាង ការបង្កើត មាតិកាមេរៀនតាមប្រព័ន្ធឌីជីថល ឱ្យកាន់តែសម្បូរបែប និងភាពទាក់ទាញ»។
ក្នុងសារលិខិតផ្ញើទៅកាន់ក្រសួងអប់រំនាថ្ងៃបើកបវេនកាលឆ្នាំសិក្សាថ្មីរបស់គ្រឹះស្ថានសិក្សាសាធារណៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកសំណើរ ទៅកាន់ក្រសួង អប់រំ យុវជន និងកីឡា និងផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ អនុវត្តនិងគាំទ្រដល់ការអប់រំតាមបែបឌីជីថល ធានាដល់ សេវា អប់រំ និងភាពធនរស់រវើកឆ្លើយតបនឹងបម្រែបម្រួលសកល និងជាពិសេសដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាដែលអាចឆ្លើយតបបានចំពោះសភាពការណ៍ជាតិ តំបន់ និងសកលលោក។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យក្រសួងអប់រំ យុវជន និង កីឡា និងដៃគូពាក់ព័ន្ធ បន្តខិតខំនិងគាំទ្រ ដល់ការអប់រំតាម បែបឌីជីថល ក្នុងន័យពង្រឹងគុណភាពធនធានមនុស្ស កម្ពុជាឱ្យ ដើរទាន់នឹងសភាពការណ៍ជាតិ តំបន់ និងសកលលោកក្នុងន័យ លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងដំណើរ ការបើក ដំណើរសាលារៀនឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី ក្រោយ ការរីក រាលដាលជំងឺកូវីដ១៩៕
ដោយ៖ សំបាន ច័ន្ទដារ៉ា