ឯកឧត្តម សាយ សំអាល់៖ សម្ដេចតេជោ ហ៊ុន សែន ជាវីរៈមគ្គុទ្ទេសក៍នៃវិស័យបរិស្ថាន

ព្រះសីហនុ៖«សម្ដេចតេជោ ហ៊ុន សែន ជាវីរៈមគ្គុទ្ទេសក៍នៃ វិស័យបរិស្ថាន» នេះគឺជាប្រសាសន៍លើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុង ឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ជាលើក ទីមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលពីមុនធ្លាប់ជាប្រទេស ពឹងផ្អែកលើការធ្វើស្រែចម្ការ និងធនធានធម្មជាតិ ក៏ប៉ុន្តែ ចាប់ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យមាន ការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយបានបង្កើត ការងារ ជាច្រើនជូនដល់ប្រជាពលរដ្ឋ។ កត្តានេះ បានធ្វើឱ្យប្រជាជន កម្ពុជាឆ្លងផុតពីអត្រាក្រីក្រពាក់កណ្ដាលនៃចំនួនប្រជាជនសរុប។

ទាក់ទងនឹងការបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣វិញ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ការបើក បវេសនកាលថ្មី នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស គឺជា សក្ខីភាពនៃសមិទ្ធផលគួរជាទីមោទនៈ ដែលកើតចេញពីការ សម្រេច ចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតភាព ស៊ាំ សហគមន៍ ដែលបានផ្ដល់ឱកាសពេញលេញក្នុងការ បើក ដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញបានយ៉ាងជោគជ័យ។

ឯកឧត្តម សាយ សំអាល់ ក៏បានចូលរួមអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងចូលរួមអបអរសាទរជាមួយអាណាព្យាបាល និងក្រុមគ្រួសាររបស់សិស្សនិទ្ទេស A និងសិស្សប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេស កោតសរសើរ ខ្ពស់ ចំពោះលោកគ្រូអ្នកគ្រូ ក្នុងការយកចិត្តទុកដាក់ បង្ហាត់ បង្រៀន និងតម្រង់ទិសសិស្សានុសិស្ស។

សម្រាប់សិស្ស ដែលប្រឡងជាប់និទ្ទេស A ទទួលបាន ម៉ូតូ មួយគ្រឿង និងថវិកាចំនួនមួយលានរៀល។ ទន្ទឹមនោះ ក៏មាន ការផ្ដល់ថវិកាឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ និងសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដទៃទៀតផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ខេត្តព្រះសីហនុ មានបេក្ខជនចុះឈ្មោះ ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ ចំនួន ១៧១៤នាក់ (ស្រី ៩១០នាក់) ។បេក្ខជន ប្រឡងជាប់ មានចំនួន ១ ៣៦៤នាក់ ស្មើនឹង ៨០,៥២ភាគរយ (ស្រី ៧៥៩នាក់)។ ក្នុងនោះ សិស្សជាប់និទ្ទេស A មានចំនួន ២១នាក់ (ស្រី ១៣នាក់) និទ្ទេស B ចំនួន ១១៦នាក់ (ស្រី ៧៧នាក់) និទ្ទេស C ចំនួន ៣២៥នាក់ (ស្រី ១៨៤នាក់), និទ្ទេស D ចំនួន ៤៩៦នាក់ (ស្រី ២៧៥នាក់) និងនិទ្ទេស E ចំនួន ៤០៦នាក់ (ស្រី ២១០នាក់)។

កម្មវិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ សមាជិក ព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ មន្ទីរអង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សនិទ្ទេស A និងសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យ៉ាងច្រើន កុះករ។៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner