ថៃមានគោលបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ជាមួយនឹងយុទ្ធនាការ «បងប្អូនថៃ-ចិន»

បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយ កាលពីថ្ងៃអង្គារថា TAT បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកយុទ្ធនាការមួយ ក្រោមប្រធានបទ “ប្រទេសថៃ និងប្រទេសចិនគឺជាបងប្អូនបង្កើត” ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចិន មកកាន់ប្រទេសនេះ។

យុទ្ធនាការ«បងប្អូនថៃ-ចិន» ឬ “Thailand and China are siblings” នេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាស កាលពីខែធ្នូឆ្នាំមុនថា ខ្លួននឹងដកការរឹតបន្តឹងការធ្វើដំណើរ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣តទៅ។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក Yuthasak Supasorn បាននិយាយថា ទីភ្នាក់ងារ TAT នឹងផ្តោតលើការផ្សព្វផ្សាយផលិតផល និងសេវាកម្មទេសចរណ៍ថៃ តាមរយៈវេទិកាអនឡាញរបស់ចិន ដូចជា Ctrip, Fliggy និង Lvmama ជាដើម។

លោក Yuthasak បានបន្ថែមថា អាជ្ញាធរទេសចរណ៍ថៃគ្រោងនឹងអញ្ជើញតារាចម្រៀង និងតារាសម្តែងចិន Ma Tianyu មកផ្សព្វផ្សាយផលិតផល និងសេវាកម្មទេសចរណ៍ថៃ តាមរយៈការផ្សាយផ្ទាល់ នៅថ្ងៃទី ១០ ខែមករា ទៀតផង៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner