រដ្ឋសភាវៀតណាមនឹងអនុម័តការតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មី ចំនួនពីររូប
រដ្ឋសភាវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២២ នឹងពិចារណាលើការអនុម័តតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីពីររូប បន្ទាប់ពីអតីតឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh និងអតីតឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ត្រូវបានដកចេញ។
លោកស្រី Nguyen Thi Thanh ប្រធានក្រុមប្រឹក្សាកិច្ចការគណៈប្រតិភូនៃសភា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា សម័យប្រជុំរដ្ឋសភាវិសាមញ្ញ នៅថ្ងៃព្រហស្បតិ៍នេះ នឹងលើកយករបៀបវារៈចំនួនបី រួមមាន ការបណ្តេញមន្ត្រីប្រតិភូរដ្ឋសភា ការអនុម័តលើការបណ្តេញចេញ និង ការអនុម័តលើការតែងតាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តាមសំណើរបស់នាយករដ្ឋមន្ត្រី។
លោកស្រី Thanh បាននិយាយថា ការជ្រើសរើស ឬការជំនួស គឺជាអ្វីមួយដែលវៀតណាមគួរតែធ្វើឡើង ដើម្បី “ចាត់ទុកជាធម្មតា” ។
នៅព្រឹកថ្ងៃសុក្រ សប្តាហ៍មុន សម័យប្រជុំវិសាមញ្ញដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តបានបោះឆ្នោតឱ្យឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh លែងជាសមាជិកការិយាល័យនយោបាយ ឬជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមទី ១៣ ព្រមទាំងឧបនាយករដ្ឋមន្ត្រី Vu Duc Dam ក៏ទទួលចំណាត់ការនេះដូចគ្នា៕ ប្រភព៖ VNexpress ប្រែសម្រួលដោយ៖ សារ៉ាត