ការពង្រឹងសមត្ថភាពជំនាញសំខាន់ៗ ២ ជួយដោះស្រាយ បញ្ហាកង្វះកម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់
ភ្នំពេញ៖ បើតាមការសិក្សារបស់ភ្នាក់ជប៉ុនចៃកា( JICA) ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករ និងស្ថាបត្យកម្មប្រមាណ ៣៥ ០០០នាក់ សម្រាប់បម្រើ ការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន។
ទន្ទឹមនេះ ស្ថាប័នពាក់ព័ន្ធ បានលើកឡើងថា ដើម្បីឆ្លើតបតម្រូវ ការក ម្លាំងពលកម្ម និងចូលរួមចំណែកអភិវឌ្ឍន៍វិស័យនានា របស់កម្ពុជា ការពង្រឹងសមត្ថភាពលើជំនាញសំខាន់ចំនួនពីរ គឺជំនាញវិស្វករ និងជំនាញស្ថាបត្យកម្មកម្ពុជាគឺជារឿងសំខាន់។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការងារ គណៈស្ថាបត្យករកម្ពុជា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០១៤ រហូតដល់វិច្ឆិកា ឆ្នាំ២០២២ បានចុះបញ្ជីស្ថាបត្យករចំនួន១ ៥៤៦រូប (ស្ត្រី ២២០រូប)។ ក្នុងនោះស្ថាបត្យករចុះបញ្ជីចំនួន១ ៤០៥រូប (ស្រី្ត២០៦រូប) ស្ថាបត្យករគណៈស្ថាបត្យករកម្ពុជា ចំនួន៨៧រូប (ស្រី្ត៩រូប)។
ឯកឧត្តមបន្តថា ត្បិតថាការចុះបញ្ជីស្ថាបត្យករកម្ពុជា មានការ កើនឡើងក្តី ក៏ធនធានមនុស្សក្នុងវិស័យនេះ នៅតែមានកម្រិត នឹងមិនទាន់បានឆ្លើយតបទៅនឹងវិស័យ សំណង់ នៅកម្ពុជា ដែលកំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សនោះបានធ្វើឱ្យវិស័យមួយនេះ ត្រូវប្រឈមមុខទៅនឹងបញ្ហាមួយចំនួនដូចជា តម្រូវការកម្លាំងកម្មករ និងធនធានមនស្សដែលមានចំណេះ ដឹងច្បាស់លាស់ជាច្រីន។
ទន្ទឹមនឹងការលើកឡើងនេះដែរ អគ្គលេខាធិការគណៈវិស្វករ កម្ពុជា លោក លឹម សុថាវ បានលើកឡើងដែរ ថា ធនធាន មនុស្សផ្នែកវិស្វករសំណង់ស៊ីវិល និងស្ថាបត្យកម្ម នៅកម្ពុជានា ពេលបច្ចុប្បន្ននេះ នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវនៃ ការរីកចម្រើន ដ៏ឆាប់រហ័សរបស់វិស័យសំណង់នៅកម្ពុជានា រយៈពេល១ទសវត្សរ៍ចុងក្រោយនេះបានទេ។
លោកបន្តថា ជារៀងរាល់ឆ្នាំមានក្រុមហ៊ុនជាច្រើន បានមកទាក់ ទងសាកលវិទ្យាល័យ ដើម្បីជ្រើសរើសនិស្សិតដែលកំពុង សិក្សា ទៅធ្វើការ ប៉ុន្តែពេលខ្លះសាលាមិនអាចរកនិស្សិតបានគ្រប់ គ្រាន់សម្រាប់ផ្តល់ឲ្យក្រុមហ៊ុនទាំងអស់នោះបានទេ។
លោក លឹម សុថាវ បានបញ្ជាថា ៖ «ការងារក្នុងវិស័យ សំណង់ មានច្រើន ដូច្នេះនិស្សិតដែលសិក្សាជំនាញវិស្វកម្ម មិនខ្វះ ការងារធ្វើទេ។ ជាក់ស្តែងមាននិស្សិតខ្លះមានការងារធ្វើចាប់តាំងពីឆ្នាំទី១តែម្តង ហើយជំនាញវិស្វកម្ម និងស្ថាបត្យកម្មកម្ពុជាកំពុងមានទីផ្សា រ ការងារខ្លាំង តែនៅតែខ្វះកម្លាំងពលកម្មជំនាញនៅឡើយ»។
អគ្គលេខាធិការគណៈវិស្វករកម្ពុជារូបនេះ អះអាងដែរថា សម្រាប់ យុទ្ធសាស្រ្តសំខាន់របស់គណៈវិស្វករកម្ពុជា ក្នុងឆ្នាំ ២០២៣នេះ គឺការជំរុញណែនាំដល់គណៈវិស្វករជាតិទាំងអស់ ត្រូវបណ្តុះបណ្តាល និងគ្រប់គ្រងវិស្វករ ក៏ជាស្ថាបត្យកម្ម ដែលចុះបញ្ជីទូទាំងប្រទេស ឱ្យបានខ្លាំងក្លាជាងមុន ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនកាន់តែរឹងមាំសំដៅឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មផ្នែកវិស្វកម្ម និងស្ថាបត្យកម្មក្នុងវិស័យសំណង់ និងវិស័យនានា។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅកម្ពុជា ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលអនុម័តគម្រោងសំណង់នៅទូទាំង ប្រទេសចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ សរុបជាង ៦,៥លានម៉ែត្រការ៉េ។
របាយការណ៍ដដែល បានបង្ហាញទៀតថា បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោង សំណង់ ក្នុងឆ្នាំ២០២២នេះ បានថយចុះចំនួន ៩៨គម្រោង។ ក្នុងចំណោមគម្រោងទាំងអស់ គម្រោងសំណង់លំនៅ ឋានមានចំនួន៤ ៣២១គម្រោង ដែលមានទុនវិនិយោគ ប្រមាណជាង ១ ៤១២លានដុល្លារអាមេរិក។
ទន្ទឹមនឹងភាពរីកចម្រើនរបស់វិស័យសំណង់កម្ពុជា គឺទាមទារត្រូវមានធនធានមនុស្សវិស្វករ និងស្ថាបត្យកម្ម ដែលមានសមត្ថភាពច្បាស់លាស់ ដើម្បីឱ្យកម្ពុជាដើរ ទាន់សកលភាវូប នីយកម្ម ឧស្សាហកម្ម៤.០៕
ដោយ៖សែម ពិសី