ជនពាក់ព័ន្ធ ៤០នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី៤ ម្សិលមិញ

ភ្នំពេញ៖ កាលពីថ្ងៃ ទី ០៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ជនសង្ស័យ ចំនួន ៤០នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៥ ករណី នៅទូ ទាំង ប្រទេស។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៤០ នាក់ រួម មាន ៖ ជួញដូរ ៩ រ ណី ឃាត់ ២០ នាក់ ( ស្រី ១ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ១ នាក់ , ប្រើប្រាស់ ៥ ករណី ឃាត់ ១៩ នាក់ , រួមទាំងវត្ថុតាងមួយចំនួន ចាប់ យក បានសរុប ក្នុង ថ្ងៃ ទី ០៤ ខែមករា ត្រូវបានប្រមូលយកមកទុកជាភស្តុតាង។

សកម្មភាពខាងលើនេះ មាន ១០ អង្គភាព បាន ចូលរួមបង្ក្រាប នគរបាល ១០ អង្គភាព គឺបានធ្វើនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តត្បូងឃ្មុំ, និងខេត្តព្រៃវែង,៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner