ទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ២១នាក់ កាលពីថ្ងៃទី០៤ ម្សិលមិញ

ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស កាលពីថ្ងៃ ទី ០៤ ខែមករា ឆ្នាំ ២០២២ ម្សិលមិញនេះ បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន ៦នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ ចំនួន ១៣នាក់ ( ស្រី ៥ នាក់ ) និង របួសស្រាល ចំនួន ២នាក់ ( ស្រី ១ នាក់ ) ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស ចំនួន ២១នាក់ ខាងលើនេះ គឺកើតឡើង ដោយសារ តែការប៉ះទង្គិច គ្នា ចំនួន ១០លើក ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner