ព្យុះរដូវរងាទីមួយ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ នាំមកនូវការគំរាមកំហែង ពីការធ្លាក់ព្រិលខ្លាំង និងព្យុះកំបុតត្បូង
ប្រព័ន្ធព្យុះរដូវរងាដ៏ធំដំបូងគេប្រចាំឆ្នាំ នៅសហរដ្ឋអាមេរិកបានធ្វើឱ្យមានព្រិលទឹកកក លាយឡំ នឹងភ្លៀងធ្លាក់ ចាប់ពីតំបន់ទំនាបភាគខាងជើង ទៅកាន់តំបន់ Upper Great Lakes កាលពីថ្ងៃអង្គារ ខណៈដែលបង្កជាព្យុះកំបុតត្បូង និងការគំរាមកំហែងទឹកជំនន់ដល់ផ្នែកដ៏ធំ នៃភាគខាងត្បូង។
សេវាអាកាសធាតុជាតិ (NWS) បានព្យាករណ៍ថា ព្រិលធ្លាក់ខ្លាំងចន្លោះពី ១ ទៅ ៣ អ៊ីង ក្នុងមួយម៉ោងនៅតំបន់មួយចំនួននៃរដ្ឋ Nebraska, South Dakota និង Minnesota នៅថ្ងៃអង្គារ អមដោយផ្គរលាន់ ច្រើនជាងមួយហ្វីត នៃព្រិលដែលព្យាករណ៍ថា នឹងកកកុញ។
ទីភ្នាក់ងារ NWS ដដែលនេះបាននិយាយថា ការរសាត់ និងបក់បោកព្រិល ជាមួយនឹងខ្យល់បក់ខ្លាំង ត្រូវបានគេបារម្ភថា នឹងធ្វើឱ្យការធ្វើដំណើរតាមដងផ្លូវស្ទើរតែមិនអាចទៅរួចនៅក្នុងតំបន់មួយចំនួន ខណៈដែលព្រិលធ្លាក់ អ័ព្ទ និងភ្លៀងធ្លាក់ត្រជាក់ បានបង្កើតលក្ខខណ្ឌនៃការបើកបរដ៏ក្បត់នៅក្នុងតំបន់ផ្សេងទៀត។
ការព្រមានអំពីព្យុះរដូវរងា ការព្រមានអំពីព្យុះទឹកកក និងការណែនាំអំពីអាកាសធាតុរដូវរងាត្រូវបានផ្សព្វផ្សាយ នៅក្នុង និងជុំវិញទីក្រុង Minneapolis និង St. Paul ក្នុងរដ្ឋ Minnesota ខណៈដែលភ្លៀងធ្លាក់ត្រជាក់បានបោកបក់ទៅភាគខាងជើងតាមតំបន់ បន្ទាប់មក មានព្រិលធ្លាក់ខ្លាំង នេះបើយោងតាម NWS ។
គិតត្រឹមល្ងាចថ្ងៃអង្គារ ព្រិលប្រហែលកន្លះហ្វីតបានធ្លាក់នៅជាយក្រុងភាគខាងលិចរបស់ទីក្រុងភ្លោះ និង កម្រាស់ ៤ អ៊ីញ នៅអាកាសយានដ្ឋានអន្តរជាតិ Minneapolis-St.Paul នេះបើតាមលោក Richard Bann អ្នកឧតុនិយមសម្រាប់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃទីភ្នាក់ងារ NWS ក្នុងរដ្ឋ Maryland ៕ ប្រភព៖ Reuters, ប្រែសម្រួលដោយ៖ សារ៉ាត