រដ្ឋាភិបាលជប៉ុន ផ្ដល់ប្រាក់ដល់គ្រួសារណាដែលព្រមចាកចេញទៅរស់នៅ ជនបទ ដោយសារទីក្រុងតូក្យូមានប្រជាជនរស់នៅច្រើនខ្លាំងពេក
រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ ប្រាក់ ឈ្នួល ដល់ ក្រុម គ្រួសារណាដែលសម្រេច ចិត្តផ្លាស់ទី ចេញ ពី ទីក្រុងតូក្យូ ដែលជារាជធានីពោរពេ ញទៅដោយមនុស្សរស់នៅកកកុញ។ ការផ្ដល់ជូននេះគឺជាការខិតខំ ប្រឹងប្រែង មួយរបស់រដ្ឋាភិបាលដើម្បី ស្តារ ទី ជនបទ ឡើងវិញ និង ជំរុញ អត្រា កំណើត ឱ្យមានការកើនឡើងជាងមុន។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល គម្រោងមួយនេះនឹងចាប់ផ្ដើមក្នុងខែមេសា ដោយគ្រួសារនៅតំបន់ទីប្រជុំជននាទីក្រុងតូក្យូ រួមទាំ ងគ្រួសារដែលទទួលបន្ទុកដោយឪពុក ឬម្ដាយតែម្នាក់ឯង នឹងមានសិទ្ធិទទួលបានទឹកប្រាក់ចំនួន ៧៧០០ ដុល្លារអាមេរិកក្នុងកូនមួយ ប្រសិនបើពួកគេយល់ព្រមផ្លាស់ទីលំនៅទៅកាន់តំបន់ដែលមានប្រជាជនតិចតួចណាមួយនៅទូទាំងប្រទេស។ សូមបញ្ជាក់ថា ការលើកទឹកចិត្តនេះគឺអនុវត្តចំពោះតែកូនៗដែលមានអាយុក្រោម ១៨ ឆ្នាំ ឬលើស ១៨ ឆ្នាំតែស្ថិតនៅក្រោមប ន្ទុករបស់គ្រួសារ ដូចជាការដែលពួកគេកំពុងនៅរៀននៅវិទ្យាល័យជាដើម។
នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលបានព្យាយាមប្រើប្រាស់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដើម្បីជំរុញមនុស្សឱ្យចាកចេ ញពីទីក្រុង ប៉ុន្តែគម្រោងចុងក្រោយនេះ មានការផ្ដល់ទឹកប្រាក់ច្រើនជាងពេលបច្ចុប្បន្នរហូតដល់ទៅបីដងឯណោះ។ អស់ជាច្រើនទសវត្សមកហើយដែលប្រជាជននៅទូទាំងប្រទេសជប៉ុនបានធ្វើចំណាកស្រុកទៅកាន់ទីក្រុងរូក្យូរបស់ខ្លួន ដើម្បីស្វែងរកឱកាសកា រងារធ្វើ។ ទីក្រុងតូក្យូគឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុត ដោយមានប្រជាជនរស់នៅប្រមាណជា ៣៧ លាននាក់ឯណោះ។
សូមរំឮកថា មុនពេលជំងឺរាតត្បាតកូវីដ១៩ ចំនួនមនុស្សដែលផ្លាស់ទីលំនៅទៅទីក្រុងតូក្យូមានចំនួនច្រើនជាងអ្នកដែលចាកចេ ញពីទីក្រុងគឺច្រើនរហូតដល់ ៨ម៉ឺន នាក់ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាល ចេញផ្សាយក្នុងឆ្នាំ២០២១។
លំហូរនៃការធ្វើចំណាកស្រុកនេះ រួមជាមួយនឹងចំនួនប្រជាជនដែលមានវ័យចំណាស់ដែលកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រ ទេ សជប៉ុន បានធ្វើឱ្យទីរួមស្រុកនៅឯជនបទមានអ្នករស់នៅតិចជាងមុនបន្តិចម្ដងៗ ហើយផ្ទះរាប់លានខ្នងត្រូវបានទុកចោល គ្មានអ្ន ក កាន់កាប់។
ក្នុងឆ្នាំ២០២២ ជាងពាក់កណ្តាលនៃទីក្រុងទាំងអស់របស់ប្រទេសជប៉ុន ដោយមិនរាប់បញ្ចូលសង្កាត់ទាំង ២៣ របស់ទីក្រុងតូក្យូ ត្រូវបានកំណត់ថាជាតំបន់ដែលមានប្រជាជនតិចតួចរស់នៅ នេះបើយោងតាមជំរឿនប្រជាជនថ្នាក់ជាតិជប៉ុន។ ទន្ទឹមនឹងនេះ បរិ វេ ណនៅក្នុងទីក្រុងតូក្យូបានចាប់ផ្ដើមអស់កន្លែងជួលរស់នៅ ហើយតម្លៃជួលបានកើនឡើងយ៉ាងខ្លាំង។ ទីក្រុងតូក្យូជាទីក្រុងដែលពលរដ្ឋត្រូវចំណាយថ្លៃបំផុតក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយបានជាប់ចំណាត់ថ្នាក់លេខ ៥ ទូទាំងពិភពលោកក្នុងឆ្នាំ២០២២។
ប្រទេសជប៉ុនកំពុងជួបប្រទះជាមួយបញ្ហាប្រឈមធំមួយ គឺប្រជាជនវ័យចំណាស់មានកាន់តែច្រើន ខណៈអត្រាកំណើតធ្លាក់ចុះ។ ការធ្វើចំណាកស្រុករបស់យុវជនពីជនបទទៅកាន់ទីក្រុងដែលមានមនុស្សច្រើន គឺជាបញ្ហាមួយ និងជាកត្តាសំខាន់ដែលបានរួមចំណែកដល់វិបត្តិប្រជាសាស្រ្តកាន់តែធំ នេះបើយោងតាមអ្នកជំនាញ។ ប្រទេសនេះបានប្រឈមមុខជាយូរមកហើយជាមួយនឹងអត្រាកំណើតទាប និងអត្រាអាយុរំពឹងរស់បានយូរកើនឡើងខ្ពស់។ គេសង្កេតឃើញថា ចំនួនអ្នកស្លាប់មានចំនួនច្រើនជាងអ្នកកើតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
បន្ថែមលើនេះ អ្នកជំនាញបានចង្អុលបង្ហាញពីបញ្ហាជាច្រើនទៀតរួមមាន តម្លៃរស់នៅខ្ពស់ កន្លែងមានកំណត់ និងកង្វះការមើលថែទាំកុមារបានល្អនៅក្នុងទីក្រុងដោយសារតែកន្លែងចង្អៀត។ ដូច្នេះ វាបានជំរុញឱ្យដៃគូ ប្ដីប្រពន្ធនៅក្នុងទីក្រុងភាគច្រើន គ្មានគម្រោងយកកូននោះទេ ហើយណាមួយ ពួកគេរស់នៅឆ្ងាយពីគ្រួសារទៀតផង។ ជាក់ស្ដែង ទីក្រុងតូក្យូមានអត្រាមានកូនទាបបំផុតក្នុងចំណោមខេត្តទាំង ៤៧ ក្នុងប្រទេសជប៉ុន។
ម៉្យាងវិញទៀត ការធ្វើចំណាកស្រុកនាពេលបច្ចុប្បន្នកំពុងធ្វើឱ្យស្រុកកំណើតដែលបោះបង់ចោល មានកូនតិចតួចប៉ុណ្ណោះក្នុងការបន្តវេននៅជំនាន់ក្រោយ។ នៅក្នុងភូមិមាត់ទន្លេមួយឈ្មោះថា ណាហ្គូរ៉ូ (Nagoro) ភាគខាងត្បូងប្រទេសជប៉ុន អ្នកស្រុកមានតិចជាង ៣០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០១៩ ហើយអ្នកដែលក្មេងជាងគេនៅក្នុងភូមិនោះគឺមានអាយុលើសពី ៥០ ឆ្នាំទៅហើយ។
មិនត្រឹមតែប៉ុណ្ណោះ សាលាតែមួយគត់របស់ភូមិនេះត្រូវបានបិទកាលពីប៉ុន្មានឆ្នាំមុន បន្ទាប់ពីសិស្សចុងក្រោយបង្អស់បានបញ្ចប់ការសិក្សា។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អាជ្ញាធរបានចាប់ផ្តើមគម្រោងមួយនៅឆ្នាំ២០១៩ ដើម្បីទាក់ទាញប្រជាជនឱ្យទៅរស់នៅតំបន់ជនបទ។ នៅក្នុងគម្រោងនេះ បុគ្គលដែលបានរស់នៅ និងធ្វើការនៅក្នុងតំបន់ទីប្រជុំជនតូក្យូយ៉ាងហោចណាស់ ៥ ឆ្នាំ អាចទទួលបានទឹកប្រាក់ ៤៥០០ ដុល្លារអាមេរិក ប្រសិនបើពួកគេយល់ព្រមផ្លាស់ទីទៅរស់នៅតំបន់ជនបទ។ សម្រាប់ប្ដីប្រពន្ធវិញ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជូនរហូតដល់ទៅ ៧៧០០ ដុល្លារអាមេរិកឯណោះ។
កាលពីឆ្នាំមុន រដ្ឋាភិបាលបានអនុញ្ញាតឱ្យបុរសពោះម៉ាយ ឬស្រ្តីមេម៉ាយ ឬប្ដីប្រពន្ធដែលមានកូនក្នុងបន្ទុក អាចទទួលបាន ២៣០០ ដុល្លារក្នុងកូនម្នាក់ ប្រសិនបើពួកគេព្រមផ្លាស់ប្តូរទីលំនៅ។ អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា អ្នកដែលផ្លាស់ប្តូរទីលំនៅអាចធ្វើការនៅក្នុងតំបន់នោះ បង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬបន្តធ្វើការពីចម្ងាយនៅផ្ទះរបស់ពួកគេ។ លោកបានបន្ថែមថា ៖«ទី ក្រុងតូក្យូមានការប្រមូលផ្តុំទៅដោយប្រជាជនច្រើនខ្លាំងណាស់ ដូច្នេះហើយរដ្ឋាភិបាលចង់បង្កើនលំហូរប្រជាជនទៅកាន់តំបន់ជនបទ ដើម្បីស្តារឡើងវិញនូវតំបន់ដែលមានចំនួនប្រជាជនរស់នៅតិច»។
មានភ័ស្តុតាងមួយចំនួនដែលបង្ហាញថាគម្រោងនេះកំពុងទទួលបានការចាប់អារម្មណ៍ ទោះបីជាចំនួននៅមានកម្រិតទាបក៏ដោយ។ ក្នុង ឆ្នាំ ដំបូង នៃ ការ ដាក់ ឱ្យ ដំណើរការគម្រោងនេះ មានត្រឹម តែ ៧១ គ្រួសារ ប៉ុណ្ណោះ ដែលយល់ព្រមផ្លាស់ទីលំនៅ បើ ធៀប នឹង ១១៨៤ គ្រួសារ ក្នុង ឆ្នាំ ២០២១។
គួរកត់សម្គាល់ថា រដ្ឋាភិបាលជប៉ុនក៏បានខិតខំប្រឹងប្រែងស្វែងរកវិធីសាស្ត្រផ្សេងទៀតដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះចំនួនប្រជាជន រួមទាំងការដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធផ្សេងៗក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដើម្បីបង្កើនសេវាថែទាំកុមារ និងកែលម្អកន្លែងស្នាក់នៅសម្រាប់គ្រួសារដែលមានកូន។ ជាក់ស្ដែង ទីរួមស្រុកនៅតំបន់ជនបទ មួយ ចំនួន បាន ចាប់ ផ្ដើមមានការផ្ដល់ប្រាក់ ដល់ប្ដីប្រពន្ធ ដែល រស់ នៅ ទី នោះ ដើម្បី ឱ្យពួកគេអាចមានលទ្ធភាពយក កូនបាន៕
ដោយ:ធា សុខណា
https://edition.cnn.com/2023/01/04/business/japan-pay-families-relocate-tokyo-intl-hnk/index.html