បើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់មន្ត្រីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លិខិតបទដ្ឋានផ្សេងៗ កាយវិការបញ្ជាចរាចរណ៍ និងលំហាត់របៀបដល់មន្ត្រីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមចំនួន ២៩០នាក់ និងមានរយ:ពេល០៥ថ្ងៃ មានចំនួន ០៦វគ្គ (ក្នុង០១វគ្គ ចំនួន ៥០នាក់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ។វគ្គនេះទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយរងការិយាល័យ ដែលជាគ្រូបង្គោល លោកនាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
ដោយ៖ ឆៃហួត និងប៊ុនធី


ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។