សម្តេចតេជោ ហ៊ុន សែន៖ ស្រែធំប្រើពូជច្រើនបានផលច្រើន ស្រែតូច ប្រើពូជតិច បានផលតិច ដែលនេះជាក្រឹត្យក្រមធម្មជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ស្រែធំប្រើពូជច្រើនបានផលច្រើន ស្រែតូច ប្រើពូជតិច បានផលតិច ដែលនេះ នេះជាក្រឹត្យក្រមធម្មជាតិ ។ សម្ដេចតេជោ បានលើកឡើងដូចនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ អមជាមួយរូបថតជួបជុំគ្រួសាររបស់សម្ដេច និងចំថ្ងៃរម្លឹកអំពីខួប៤៧ឆ្នាំ នៃថ្ងៃរៀបអាពាហ៍ពិពាហ៍ (៥ មករា ១៩៧៦-៥ មករា ២០២៣) របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងក្នុងទំព័រហ្វេសប៊ុកដូច្នេះថា៖ ស្រែធំប្រើពូជច្រើនទទួលផលច្រើន ស្រែតូចប្រើពូជតិចទទួលផលតិច, នេះជាក្រឹត្យក្រមធម្មជាតិ មិនថា ក្នុងគ្រួសារ ឬក្នុងក្រុមនយោបាយនោះឡើយ។ សម្ដេចបន្តថា ចាប់ផ្តើមពីមនុស្ស២នាក់ កើនដល់៣២នាក់នៃគ្រួសារមួយនេះ។ សម្ដេចសង្ឃឹមថា សំដីខ្ញុំនិយាយនេះ បងប្អូននឹងយល់ ។

សូមជម្រាបថា នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា (៥ មករា ១៩៧៦-៥ មករា ២០២៣) ជាខួប៤៧ឆ្នាំ នៃថ្ងៃរៀបការ ។ សម្តេច លើកឡើងថា ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូ ដើម្បីការរស់រានមានជិវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ។

សម្ដេចតេជោ បានបញ្ជាក់ថា៖ “យើងមិននឹកស្មានថា យើងអាចរស់រហូតមកដល់ពេលនេះឡើយ បើប្រៀបជាមួយការលំបាកនាពេលនោះ។ យើងក៏មិនបានគិតថា យើងមានកូន និងចៅចំនួនច្រើនដែលគួរឱ្យស្រឡាញ់ដូចសព្វថ្ងៃនេះដែរ”។

សម្ដេចតេជោនាយកដ្ឋមន្ត្រីថ្លែងបន្តថា មេរៀនបានបង្ហាញថា រៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថា ស្រឡាញ់ស្មោះត្រង់ យោគយល់ឱ្យគ្នាឬអត់ បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner