ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ថ្ងៃនេះ ៤៤ឆ្នាំមុន (៧ មករា ១៩៧៩) ជាថ្ងៃដែលប្រទេសជាតិ និងប្រជាជនខ្មែរដែលជាជនរងគ្រោះក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត ត្រូវបានរំដោះឱ្យរួចផុតពីសេចក្តីស្លាប់ និងទទួលបាននូវសិទ្ធិសេរីភាពឡើងវិញ
ភ្នពេញ ៖ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ របស់ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានសរសេរថា ថ្ងៃនេះ ៤៤ឆ្នាំមុន (៧ មករា ១៩៧៩) ជាថ្ងៃដែលប្រទេសជាតិ និងប្រជាជនខ្មែរដែលជាជនរងគ្រោះក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត ត្រូវបានរំដោះឱ្យរួចផុតពីសេចក្តីស្លាប់ និងទទួលបាននូវសិទ្ធិសេរីភាពឡើងវិញ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ដែថា ជាង ៤០ឆ្នាំក្រោយ បែរជាមានការលើកឡើងពីមជ្ឈដ្ឋាន មួយចំនួនថាថ្ងៃ៧មករា គឺជាថ្ងៃដែលគួរចងកំហឹងទៅវិញ ព្រោះថាជាថ្ងៃដែលកងទ័ពវៀតណាមចូលប្រទេសខ្មែរ។
ខ្ញុំសូមបញ្ចេញទស្សនៈពាក់ព័ន្ធនឹងអត្ថន័យនៃថ្ងៃ ៧មករា តាមរយៈការចោទនិងបកស្រាយសំណួរចំនួន៤ ៖ ១- តើក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ពួកប៉ុលពត មាន កាប់សម្លាប់ប្រជាជនខ្មែរឬទេ? ២- បើពេលនោះមានការកាប់សម្លាប់ តើការផ្ដួលរំលំរបប ប៉ុល ពត នៅដើមខែមករា ឆ្នាំ១៩៧៩ បានបញ្ចប់ឱកាសនិង លទ្ធភាពរបស់ពួក ប៉ុលពត ក្នុងការសម្លាប់ប្រជាជនខ្មែរឬទេ? ៣- ហេតុអ្វីមិនពឹងសហគមន៍អន្តរជាតិមកជួយរំដោះ? ៤- ហេតុអ្វីបានជាខ្មែរមិនងើបបះបោរ និងផ្ដួលរំលំរបបប៉ុលពត ដោយខ្លួនឯង? ៕ ប្រភព ៖ ហ្វេសប៊ុក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
