លោក ចូ បៃដិន ប្រកាសយុទ្ធសាស្រ្តបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីវិធានការគ្រប់គ្រងព្រំដែនថ្មី ដើម្បីបង្ក្រាបយ៉ាងតឹងរ៉ឹងលើជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ។

លោក បៃដិន បានប្រកាសពីវិធានការណ៍ខាងលើ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលប្រទេសរបស់លោកប្រឈមមុខនឹងលំហូរនៃប្រជាជនដែលព្យាយាមឆ្លងកាត់ព្រំដែនអាមេរិក និងម៉ិកស៊ិក ដើម្បីចូលមកជ្រកកោននៅក្នុងសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណា ក្រុមអ្នករិះគន់បាននិយាយថា គោលនយោបាយគ្រប់គ្រងព្រំដែនរបស់លោក បៃដិន មិនគ្រប់គ្រាន់នៅឡើយទេ។

យ៉ាងណាមិញ លោក បៃដិន បានបញ្ជាក់ថា កម្មវិធីនេះនឹងត្រូវអនុវត្តយ៉ាងទូលំទូលាយ ដើម្បីគ្របដណ្តប់លើជនចំណាកស្រុកខុសច្បាប់មកពីប្រទេសគុយបា នីការ៉ាហ្គា និងហៃទីជាដើម។ ប៉ុន្តែលោក បៃដិន ក៏ចង់បង្ហាញផងដែរថា រដ្ឋបាលរបស់លោកកំពុងប្រកាន់យកវិធីសាស្រ្តផ្សេងគ្នា លើការឆ្លងព្រំដែនខុសច្បាប់ពីអ្នកកាន់តំណែងមុនរបស់លោក គឺលោក ដូណាល់ ត្រាំ។

លោក បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងទទួលយកមនុស្សរហូតដល់ ៣០,០០០នាក់ក្នុងមួយខែពីប្រទេសគុយបា ហៃទី នីការ៉ាហ្គា និងវេណេស៊ុយអេឡា ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌមួយចំនួន ដូចជាមានអ្នកឧបត្ថម្ភស្របច្បាប់នៅសហរដ្ឋអាមេរិក៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner